រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ កម្ពុជាកំពុងគិតគូរអំពីលទ្ធភាពនៃការបង្ហោះផ្កាយរណបដោយខ្លួនឯង ក្នុងរយៈពេល ៥ឆ្នាំខាងមុខ

លោក ជា វ៉ាន់ដេត បានថ្លែងដូចនេះ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីបច្ចេកទេសក្នុងការតាមដាននិងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប» ដោយមានការអញ្ជើញចូលរួមពី លោក Awais Ahmed នាយកប្រតិបត្តិនៃក្រុមហ៊ុន Pixxel Space Technologies Inc ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក.ប.ទ. និងមន្ទីរ ប.ទ. តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សាស្រ្តាចារ្យ និងនិស្សិត សរុបប្រមាណ ២១០នាក់ នៅទីស្តីការ ក.ប.ទ.។
ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងតែងគិតគូរជាអាទិភាពលើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញលើជំនាញផ្កាយរណបនិងលម្ហអាកាស ដោយបានចាត់មន្រ្តីជំនាញទៅធ្វើទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប ឬស្ថាប័នបណ្តុះបណ្តាល និងចូលរួមវគ្គបណ្តុះបណ្តាលនានា លើផ្នែកផ្កាយរណបនិងលំហអាកាស ហើយនៅពេលខាងមុខ ក្រសួងនឹងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ឱ្យនិស្សិតសិក្សាជំនាញទូរគមនាគមន៍ ដោយផ្តោតលើមុខវិជ្ជាសំខាន់ៗពាក់ព័ន្ធនឹង បច្ចេកវិទ្យាផ្កាយរណប (Satellite-related Courses) នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល និងគ្រឹះស្ថានឧត្តមសិក្សាដៃគូ។
Related reads