Social livelihood

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម ចុះពិនិត្យប្រព័ន្ធស្រោចស្រពដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់ដំណាំម្រេច នៅមូលដ្ឋានខេត្តកែប

Hx Live
Hx Live
· 19
មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម ចុះពិនិត្យប្រព័ន្ធស្រោចស្រពដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់ដំណាំម្រេច នៅមូលដ្ឋានខេត្តកែប

លោក មាស ពិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលគម្រោងអភិវឌ្ឍន៍ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ចាន់ ចេស្តា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង CFAVC អមដំណើរដោយលោក សៀក ឡេង អនុរដ្ឋលេខាធិការ និងជានាយកគម្រោង CFAVC នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យប្រព័ន្ធស្រោចស្រពដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់ដំណាំម្រេច ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ទន្ទឹមនឹងនេះ ក្រុមការងារក៏បានបន្តចុះពិនិត្យសកម្មភាពសាងសង់ និងការប្រើប្រាស់ឡជីវឧស្ម័ន ព្រមទាំងរោងជីកំប៉ុស ស្ថិតនៅសហគមន៍កសិកម្មទំនើបសែនហានចម្រើនផល ក្នុងឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ផងដែរ៕

1.jpg4.jpg5.jpg3.jpg6.jpg



Share
Hx Live
Get Hx Live — live streams and short videos anywhere
⬇ Get the app

Related reads

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា