Social livelihood

អគ្គនាយកអាជ្ញាធរជាតិអប្សរា និងទូតនូវែលហ្សេឡង់ប្រចាំកម្ពុជា ចុះទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពរបស់គម្រោង AWR

Hx Live
Hx Live
· 47
អគ្គនាយកអាជ្ញាធរជាតិអប្សរា និងទូតនូវែលហ្សេឡង់ប្រចាំកម្ពុជា ចុះទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពរបស់គម្រោង AWR

លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក KING JONATHAN DALE ឯកអគ្គរាជទូត នៃប្រទេសនូវែលហ្សេឡង់ប្រចាំកម្ពុជា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃគម្រោងគ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) នៅតាមទីតាំងមួយចំនួនដូចជា អគារមជ្ឈមណ្ឌលបកស្រាយព័ត៌មានអង្គរ ស្ថានីយបណ្តុះកូនឈើស្ពានអង្គរ កសិករគំរូនៅភូមិត្រពាំងស្វាយ និងភូមិសណ្តាន់ និងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តនៃទំនប់បុរាណនៅខាងជើងក្រុងអង្គរផងដែរ។

សូមរំលឹកជូនផងដែរថា គម្រោង AWR នេះ ទទួលបានជំនួយឧបត្ថម្ភពីក្រសួងការបរទេស និងពាណិជ្ជកម្ម (MFAT) នៃប្រទេសនូវែលហ្សេឡង់ សម្រាប់រយៈពេល៥ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដោយផ្តោតទៅលើសកម្មភាពការងារសំខាន់ៗចំនួន៥រួមមាន៖
១៖ ការងារស្តារហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តបុរាណ
២៖ ការងារបណ្តុះបណ្តាលចំណេះដឹងបេតិកភណ្ឌតាមសាលារៀន
៣៖ ការងារបណ្តុះបណ្តាលចំណេះដឹងតាមវត្ដអារាម
៤៖ ការងារកសិកម្មលក្ខណៈគ្រួសារ និងដំណាំកេរដំណែល
និងទី៥៖ ស្ថានីយបណ្តុះកូនឈើ និងផលិតជីកំប៉ុស្ត៕

1.jpg2.jpg3.jpg4.jpg5.jpg6.jpg7.jpg8.jpg9.jpg10.jpg11.jpg12.jpg13.jpg


Share
Hx Live
Get Hx Live — live streams and short videos anywhere
⬇ Get the app

Related reads

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា