Cultural entertainment

ទស្សនកិច្ចអ្នកសារព័ត៌មាន បេតិកភណ្ឌលើកទី២ លើទឹកដីអង្គរ បានបិទបញ្ចប់ជាមួយយល់ដឹងអំពីប្រវត្តិសាស្ដ្រ និងសម្បត្តិបេតិកភណ្ឌ

Hx Live
Hx Live
· 21
ទស្សនកិច្ចអ្នកសារព័ត៌មាន បេតិកភណ្ឌលើកទី២ លើទឹកដីអង្គរ បានបិទបញ្ចប់ជាមួយយល់ដឹងអំពីប្រវត្តិសាស្ដ្រ និងសម្បត្តិបេតិកភណ្ឌ

 អ្នកសារព័ត៌មាន មកពីបណ្ដាស្ថាប័នជាង១០អង្គភាព បានធ្វើដំណើរទស្សនកិច្ចស្តីពី «បេតិកភណ្ឌ» រយៈពេល៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប។

ក្នុងដំណើរទស្សនកិច្ច បញ្ចប់ដោយជោគជ័យ ដោយក្រុមអ្នកសារព័ត៌មាន បានសិក្សាស្វែងយល់បន្ថែមពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ ប្រពៃណី និងបេតិកភណ្ឌនៅរមណីយដ្ឋានអង្គរ ជាពិសេសជំរុញដល់ការផ្សព្វផ្សាយទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ឲ្យកាន់តែទូលំទូលាយថែមទៀត។

សម្រាប់ដំណើរទស្សនកិច្ច នៅក្នុងកម្មវិធីថ្ងៃទីមួយ ក្រុមអ្នកសារព័ត៌មាន បានទស្សនកិច្ចឧទ្យានទេសចរណ៍ និងមជ្ឈមណ្ឌលសង្គ្រោះសត្វ Angkor Wildlife & Aquarium មុននឹងធ្វើដំណើរទៅសិក្សាស្វែងយល់ពីការអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមានបទអន្តរាគមន៍ពីសំណាក់លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា។

ដំណើរទស្សនកិច្ច នាថ្ងៃទីពីរ ក្រុមអ្នកសារព័ត៌មាន បានសិក្សាស្វែងយល់ពីការអភិរក្សរជួសជុលថែទាំ និងលើកតម្លៃប្រាសាទនិងបុរាណដ្ឋាន, ការអភិវឌ្ឍទេសចរណ៍ និងវប្បធម៌។

សម្រាប់ថ្ងៃចុងក្រោយ ក្រុមអ្នកជំនាញផ្សព្វផ្សាយ បានសិក្សាស្វែងយល់ពីប្រវត្តិរឿងរ៉ាវប្រាសាទនាគព័ន្ធ និងការគ្រប់គ្រងធនធានធម្មជាតិ និងជីវចម្រុះ នៅតំបន់អង្គរ។

ចំពោះការសិក្សាពី «បេតិកភណ្ឌ» លើទឹកដីអង្គរនេះ ក្រុមអ្នកសារព័ត៌មាន បានត្រូវចុះទៅកាន់ទីតាំងមន្ត្រីអាជ្ញាធរជាតិអប្សរា កំពុងអនុវត្ត និងបំពេញភារកិច្ចផ្ទាល់តែម្ដង ដើម្បីផលិតព័ត៌មាន តាមមុមផ្សេងៗគ្នារៀងៗខ្លួន។ អ្នកសារព័ត៌មានចូលរួមដំណើរទស្សនកិច្ចនេះ មានជាភាសាខ្មែរ អង់គ្លេស បារាំង និងចិនជាដើម៕

1.jpg2.jpg3.jpg4.jpg5.jpg6.jpg7.jpg8 (2).jpg9.jpg10.jpg11.jpg12.jpg


Share
Hx Live
Get Hx Live — live streams and short videos anywhere
⬇ Get the app

Related reads