Social livelihood

លោក ឈួរ សុបញ្ញា ស្នើថាពេលរៀបចំកម្មវិធីជាតិនានា គួរតែច្រៀងចម្រៀងជាតិ ទាំង ៣វគ្គ និងច្រៀងដោយផ្ទាល់ ដើម្បីដាស់ស្មារតីជាតិ

Hx Live
Hx Live
· 19
លោក ឈួរ សុបញ្ញា ស្នើថាពេលរៀបចំកម្មវិធីជាតិនានា គួរតែច្រៀងចម្រៀងជាតិ ទាំង ៣វគ្គ និងច្រៀងដោយផ្ទាល់ ដើម្បីដាស់ស្មារតីជាតិ

លោក ឈួរ សុបញ្ញា សមាជិកគណៈកម្មការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកជាគំនិត និងស្នើថា ពេលរៀបចំកម្មវិធីជាតិនានា គួរតែច្រៀងបទនរគររាជ ដែលជាចម្រៀងជាតិ ចំនួន ៣វគ្គ និងច្រៀងដោយផ្ទាល់ ដើម្បីដាស់ស្មារតីជាតិ បន្ថែមទៀត។

បើតាមលោក ឈួរ សុបញ្ញា យោងតាមបទពិសោធន៍ដែលលោកដើរអង្កេតនៅតាមប្រទេសនានានា កន្លែងកម្មវិធីណា ដែលគេច្រៀងចម្រៀងជាតិដោយផ្ទាល់ ស្មារតីស្នេហាជាតិ មានថាមពលខ្លាំងក្លា ជាងការមិនច្រៀង។

លោកបានលើកឡើងបែបនេះ នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសលោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក ដឹកនាំកិច្ចប្រជុំជាមួយក្រុមអន្តរសាសនា ដើម្បីផ្តល់ព័ត៌មានស្តីពីការរៀបចំកម្មវិធី «ដាស់ស្មារតីជាតិ» នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus ។

កិច្ចប្រជុំនេះមានគោលបំណង ផ្សព្វផ្សាយជូនថ្នាក់ដឹកនាំអន្តរសាសនា អំពីព្រឹត្តិការណ៍ «ដាស់ស្មារតីជាតិ» ដែល ស.ស.យ.ក. គ្រោងរៀបចំនៅពេលខាងមុខ ដើម្បីឱ្យជនបង្គោលទាំងអស់ធ្វើការផ្សព្វផ្សាយបន្ត និងបំផុសសមាជិក សមាជិការបស់ខ្លួនឱ្យចូលរួមប្រកបដោយស្មារតីស្វាហាប់ និងមោះមុត៕

2.jpg1.jpg3.jpg4.jpg5.jpg


Share
Hx Live
Get Hx Live — live streams and short videos anywhere
⬇ Get the app

Related reads

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា