Social livelihood

អភិបាលខេត្តបាត់ដំបង បន្តចាត់តំណាងនាំយកអំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់៧៣គ្រួសារ នៅស្រុករុក្ខគីរី និងស្រុកមោងឬស្សី

Hx Live
Hx Live
· 19
អភិបាលខេត្តបាត់ដំបង បន្តចាត់តំណាងនាំយកអំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់៧៣គ្រួសារ នៅស្រុករុក្ខគីរី និងស្រុកមោងឬស្សី

អនុវត្តតាមអនុសាសន៍របស់ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃអង្គារទី២០ខែឧសភា ឆ្នាំ២០២៦នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងដឹកនាំដោយ លោក ផេងសិទ្ធី អនុប្រធានចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈសាខាខេត្តផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់សរុបចំនួន៧៣គ្រួសារ។

ក្នុងនោះរលំទាំងស្រុង១៥ខ្នងផ្ទះ, ប៉ើងដំបូលធ្ងន់ធ្ងរ២២ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើ ចំនួន៣៦ខ្នងផ្ទះ ក្នុងស្រុកចំនួន២លើឃុំចំនួន៦ ក្នុងភូមិចំនួន១៦ ក្នុងនោះស្រុករុក្ខគីរី ប៉ះពាល់ចំនួន២៦គ្រួសារ(២៦ខ្នងផ្ទះ) ប៉ះពាល់លើឃុំចំនួន៤ ក្នុងភូមិចំនួន៩បណ្តាលអោយប៉ះពាល់ធ្ងន់ធ្ងរចំនួន៨ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើចំនួន១៨ខ្នងផ្ទះ ស្រុកមោងឬស្សី ប៉ះពាល់ចំនួន៤៧គ្រួសារ (៤៧ខ្នងផ្ទះ) ប៉ះពាល់លើ ឃុំចំនួន២ ក្នុងភូមិចំនួន៧បណ្តាលឲ្យរលំទាំង ស្រុង១៥ខ្នងផ្ទះប៉ះពាល់ធ្ងន់ធ្ងរចំនួន១៤ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើចំនួន១៨ខ្នងផ្ទះ ដែលរងគ្រោះកាលពីកន្លងទៅ។

ពិធីនេះ បានប្រារព្វធ្វើនៅ៣ទីតាំងផ្សេងគ្នានៅសាលាស្រុករុក្គីរី,សាលាឃុំព្រៃស្វាយ សាលាឃុំកកោះស្រុកមោងឬស្សី។

លោក ផេង សិទ្ធី បាននាំមកនូវការផ្ដាំផ្ញើ សាកសួរសុខ ទុក្ខពីសំណាក់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំបងជាពិ
សេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជាដោយក្ដីនឹករលឹកនិងក្តីអាណិតអាសូរជាទីបំផុត។

លោកអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជាដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូន ដល់ប្រជា
ពលរដ្ឋរងគ្រោះនាពេលនេះជាដើមទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។

ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះគឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ថ្លែងក្នុងពិធីនេះលោក ផេង សិទ្ធី បានគូសបញ្ជាក់ផងដែរថា៖ «កាកបាទក្រហមកម្ពុជាទទួលបានថវិកាពី សប្បុរសជន គ្រប់មជ្ឈដ្ឋានតាមរយៈការអំពាវនាវនានា ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទនក្រហម៨ឧសភា,ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយ ដល់ប្រជាពលរដ្ឋងាយរង គ្រោះបំផុតនិងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផល ពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គររន្ទះ នៅពេលមានភ្លៀងនិងថែទាំសុខភាពឱ្យបានល្អថែទាំកូនចៅតូចៗ ត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ។

fn-2026-05-20-17-03-58-0.jpgfn-2026-05-20-17-04-02-0.jpgfn-2026-05-20-17-04-20-0.jpgfn-2026-05-20-17-04-20-1.jpgfn-2026-05-20-17-04-20-2.jpgfn-2026-05-20-17-04-20-3.jpgfn-2026-05-20-17-04-32-0.jpgfn-2026-05-20-17-04-38-0.jpg


Share
Hx Live
Get Hx Live — live streams and short videos anywhere
⬇ Get the app

Related reads

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា