Social livelihood

រដ្ឋមន្ត្រីវប្បធម៌៖ ច្រើនឆ្នាំនេះ កម្ពុជានិងវៀតណាមតែងតែមានទំនាក់ទំនងក្នុងស្មារតីអ្នកជិតខាងល្អ សាមគ្គីភាព និងយោគយល់គ្នាខ្ពស់

Hx Live
Hx Live
· 18
រដ្ឋមន្ត្រីវប្បធម៌៖ ច្រើនឆ្នាំនេះ កម្ពុជានិងវៀតណាមតែងតែមានទំនាក់ទំនងក្នុងស្មារតីអ្នកជិតខាងល្អ សាមគ្គីភាព និងយោគយល់គ្នាខ្ពស់

ព្រឹត្តិការណ៍បើកសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រីTrinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលមហោស្រពសន្និសីទចតុម្មុខ នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងព្រឹត្តិការណ៍បើកសប្តាហ៍វប្បធម៌វៀតណាមឆ្នាំ២០២៦ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងថា រយៈពេលជាច្រើនឆ្នាំមកនេះ កម្ពុជានិងវៀតណាមតែងតែមានទំនាក់ទំនងក្នុងស្មារតីអ្នកជិតខាងល្អ សាមគ្គីភាព និងយោគយល់គ្នាខ្ពស់។ ការរឹតចំណងមិត្តភាពតាមរយៈការអនុវត្តកិច្ចព្រមព្រៀងផែនការសហប្រតិបត្តិការស្តីពីវប្បធម៌ និងសិល្បៈ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។

បន្ថែមពីនេះ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះគ្រប់តួអង្គទាំងអស់ ទាំងថ្នាក់ដឹកនាំ និងសិល្បករ សិល្បការិនី របស់ប្រទេសទាំងពីរ ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍សប្តាហ៍វប្បធម៌ ប្រកបដោយជោគជ័យ និងមិនដែលអាក់ខាន៕

1.jpg2.jpg3.jpg4.jpg5月27日.png


Share
Hx Live
Get Hx Live — live streams and short videos anywhere
⬇ Get the app

Related reads

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា