Social livelihood

លោក ឡាវ វ៉ាន់ ជំរុញឱ្យនិស្សិតកម្ពុជា សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ខិតខំក្រេបជញ្ជក់ចំណេះដឹង និងនាំយក «ជំនាញពិត» មកចូលរួមអភិវឌ្ឍជាតិមាតុភូមិ

Hx Live
Hx Live
· 25
លោក ឡាវ វ៉ាន់ ជំរុញឱ្យនិស្សិតកម្ពុជា សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ខិតខំក្រេបជញ្ជក់ចំណេះដឹង និងនាំយក «ជំនាញពិត» មកចូលរួមអភិវឌ្ឍជាតិមាតុភូមិ

នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោក ឡាវ វ៉ាន់ ប្រធានការិយាល័យ គ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងជាប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានអញ្ជើញ ដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិសាអាហារសាមគ្គី ជាមួយនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដែលកំពុងសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានា ក្នុងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន សរុបចំនួន ៦៥ នាក់ ដែលពិធីនេះរៀបចំឡើង ក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងតាមដានការសិក្សា ក៏ដូចជាជីវភាពរស់នៅ របស់និស្សិតកម្ពុជាផ្ទាល់នៅក្រៅប្រទេស ។

ថ្លែងក្នុងឱកាសដ៏មានអត្ថន័យនោះ លោក ឡាវ វ៉ាន់ បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងជាប្រធានសមាគម អ.ម.ត ដែលជានិច្ចកាល សម្តេច និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងការសិក្សារបស់និស្សិតកម្ពុជា នៅក្រៅប្រទេស។

ជាមួយគ្នានោះដែរ លោកប្រធានគណៈប្រតិភូ បានផ្តាំផ្ញើឱ្យនិស្សិត ត្រូវបន្តខិតខំប្រឹងប្រែងប្រឡងវាស់ស្ទង់កម្រិតភាសាចិន (HSK) ឱ្យបានខ្ពស់ និងមុខជំនាញឯកទេសរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីធានាថា «រៀនពិត ចេះពិត និងមានសមត្ថភាពពិត» លើសពីនេះ ត្រូវបន្តធ្វើជាសិស្សល្អ សិស្សគំរូ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងកម្មវិធីនានារបស់សាកលវិទ្យាល័យសាមី។ លោក បានបន្តលើកឡើងឱ្យនិស្សិតគ្រប់រូប ធ្វើជា «អ្នកការទូតវប្បធម៌» តំណាងឱ្យប្រទេសកម្ពុជា ក្នុងការនាំយក ផ្សព្វផ្សាយ និងលើកតម្កើងវប្បធម៌ អរិយធម៌ ក៏ដូចជាប្រពៃណីដ៏ល្អផូរផង់ របស់ខ្មែរនៅលើឆាកអន្តរជាតិ ជាពិសេសត្រូវមានស្មារតីសាមគ្គីភាព ជួយយកអាសាគ្នាទៅវិញទៅមក សិស្សច្បងត្រូវ ជ្រោមជ្រែង និងតម្រង់ទិសសិស្សប្អូន។

ជាកិច្ចឆ្លើយតប តំណាងនិស្សិតអាហារូបករណ៍ អ.ម.ត បានសម្តែងនូវក្តីរំភើបរីករាយ និងបានគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លា សម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សានៅក្រៅប្រទេស និងបានបង្កើតក្រុមការងារគ្រប់គ្រងនិស្សិត ដែលជានិច្ចកាលតែងតែនៅកៀកកិត តាមដាន មើលថែទាំ សាកសួរសុខទុក្ខ និងដោះស្រាយរាល់បញ្ហាប្រឈមនានា របស់និស្សិត ដែលធ្វើឱ្យនិស្សិត មានភាពកក់ក្តៅ ដូចកំពុងរស់នៅក្នុង មាតុភូមិរបស់ខ្លួន៕

2.jpg3.jpg4.jpg5.jpg6.jpg8.jpg9.jpg7.jpg11.jpg12.jpg13.jpg


Share
Hx Live
Get Hx Live — live streams and short videos anywhere
⬇ Get the app

Related reads

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា