Social livelihood

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

Hx Live
Hx Live
· 20
ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ លោកបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមនឹងលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងសមាជិកអចិន្រ្ដៃយ៍ សមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងទាំងបី បានអញ្ជើញចុះជួបពិភាក្សាជាមួយថ្នាក់ដឹកនាំភូមិ-ឃុំ និងបងប្អូនភៀសសឹក ស្ថិតនៅភូមិរង់ចាំ (ភូមិស្លរក្រាម) ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ។

ដំណើរចុះពិនិត្យ និងវាយតម្លៃទីតាំង និងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ជនភៀសសឹក សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យ កសិកម្ម-ទឹក-ជនបទ ក្នុងគោលបំណងជួយគាំទ្រជីវភាពនិងសន្តិសុខស្បៀងរបស់ជនភៀសសឹក។

លោកបណ្ឌិត បានគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានរួមគ្នារិះរកមធ្យោបាយជួយដល់បងប្អូនភៀសសឹក ជាពិសេសការចងក្រង និងបង្កើតសហគមន៍កសិកម្មទំនើប «បុរី ៣០០០ ខ្នង» ដែលឱកាសបន្ថែមសម្រាប់បងប្អូនភៀសសឹក ក្នុងការបំពេញបន្ថែមជីវភាព៕

2.jpg1.jpg3.jpg4.jpg5.jpg6.jpg7.jpg8.jpg10.jpg9.jpg


Share
Hx Live
Get Hx Live — live streams and short videos anywhere
⬇ Get the app

Related reads

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា