World Cup 2026÷ សេណេហ្គាល់ បំបាក់អ៉ីរ៉ាក់ ៥-០ ក្លាយជាក្រុមលេខ៣ ល្អទី៥
ក្រុមមកពីតំបន់អាហ្វ្រិក សេណេហ្គាល់ រកបាន ៣ពិន្ទុនៅថ្ងៃបិទបញ្ចប់ពូល I នៅ World Cup 2026 ក្លាយជាក្រុមលេខ៣ ល្អទី៥ ដើម្បីឈានទៅវគ្គ ៣២ក្រុម។
ពួកគេបានបំបាក់អ៉ីរ៉ាក់ ៥ទល់នឹង០ ដ្បិតក្រុមនៅតំបន់អាស៊ីមួយនេះនៅសល់សមាជិកតែ ១០នាក់ប៉ុណ្ណោះចាប់ពីនាទីទី១៣ មក។
ឆ្លងតាមជ័យជម្នះនេះដែរ នាំឲ្យសេណេហ្គាល់ដែលមានប្រធានក្រុម Sadio Mane បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ល្អ នៃពូល I ដោយមាន ៣ពិន្ទុ និងក្លាយជាក្រុមលេខ៣ ល្អទី៥ និងឈរនៅលើស្កុតឡេន និងកូរ៉េខាងត្បូង ខណ:ចាំអ៊ុត ដើម្បីបានកៅអីឡើងវគ្គ ៣២ក្រុមបន្តទៀត។
១ប្រកួតនាយប់មិញនេះដែរ បារាំងបន្តឈ្នះជាលើកទី៣ ជាប់គ្នា តាមរយ:បំបាក់ក្រុមនៅអឺរ៉ុបដូចគ្នាន័រវេស ៤-១ ឡើងវគ្គ ៣២ក្រុមផងដែរ៕


Related reads
ក្រុមហ៊ុន Legendary Entertainment គ្រោងបើកដំណើរការគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
World Cup 2026៖ តោបាក់ចង្កូមអង់គ្លេស ត្រូវបង្ខំចិត្តប៉ះបារាំងព្រឹកស្អែក ដណ្តើមចំណាត់ថ្នាក់លេខ៣ មុនត្រឡប់ទៅផ្ទះ
World Cup 2026៖ Ronaldo សម្រក់ទឹកភ្នែកនៅថ្ងៃលាជម្រើសជាតិ គ្រាដែលគ្រូបង្វឹក Martinez ក៏ចាកចេញដែរ
World Cup 2026៖ សហម្ចាស់ផ្ទះអាមេរិក ហាលអាវត្រឹមវគ្គ ១៦ក្រុម ក្រោយចាញ់ប៊ែលហ្ស៊ិក ស្ពឹកមុខ