World Cup 2026៖ កាណាដា ឡើងវគ្គ ១៦ក្រុម ក្រោយឈ្នះអាហ្វ្រិកខាងត្បូង ១-០ នៅនាទី៩០+២
កាណាដា សហម្ចាស់ផ្ទះ World Cup 2026 បានឡើងទៅចាំមុននៃវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីទម្លាក់អាហ្វ្រិកខាងត្បូង ១-០ នៅនាទី៩០+២ យប់មិញ។
នេះជាលើកដំបូងសម្រាប់កាណាដាដែលបានឆ្លងផុតវគ្គចែកពូល ៤៨ក្រុម និងបន្តឆ្លងផុតវគ្គ ៣២ក្រុម និងឈានទៅវគ្គ ១៦ក្រុមបន្តទៀតនៃក្រុមស្ថិតនៅតំបន់អាមេរិកខាងជើងមួយនេះ។
ពួកគេត្រូវរង់ចាំក្រុមឈ្នះរវាងមច្ចុរាជទឹកក្រូចហូឡង់ នៅអឺរ៉ុប ឬក៏ម៉ារ៉ុក មកពីអាហ្វ្រិក ដើម្បីប្រជែងកៅអីវគ្គ ៨ក្រុមជាបន្តទៀត។
កាណាដា ក្នុងនាមក្រុមលេខ២ ពូល B បានទម្លាក់គូប្រជែងអាហ្វ្រិកខាងត្បូង ក្រុមលេខ២ ដែលចេញមកពីពូល A ក្នុងការយកឈ្នះត្រឹម ១ទល់នឹង០ ក្នុងម៉ោងធម្មតា ៩០នាទី ស្ថិតក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក៕




Related reads
ក្រុមហ៊ុន Legendary Entertainment គ្រោងបើកដំណើរការគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
World Cup 2026៖ តោបាក់ចង្កូមអង់គ្លេស ត្រូវបង្ខំចិត្តប៉ះបារាំងព្រឹកស្អែក ដណ្តើមចំណាត់ថ្នាក់លេខ៣ មុនត្រឡប់ទៅផ្ទះ
World Cup 2026៖ Ronaldo សម្រក់ទឹកភ្នែកនៅថ្ងៃលាជម្រើសជាតិ គ្រាដែលគ្រូបង្វឹក Martinez ក៏ចាកចេញដែរ
World Cup 2026៖ សហម្ចាស់ផ្ទះអាមេរិក ហាលអាវត្រឹមវគ្គ ១៦ក្រុម ក្រោយចាញ់ប៊ែលហ្ស៊ិក ស្ពឹកមុខ