Cultural entertainment

World Cup 2026៖ បារាំង និងន័រវេស ឆ្លងទៅវគ្គ ១៦ក្រុម ខណៈ Mbappe រកបាន ៦គ្រាប់ស្មើ Messi

Hx Live
Hx Live
· 19
World Cup 2026៖ បារាំង និងន័រវេស ឆ្លងទៅវគ្គ ១៦ក្រុម ខណៈ Mbappe រកបាន ៦គ្រាប់ស្មើ Messi

ក្រុមមាន់គកបារាំង ដែលជាជើងឯករងកាល World Cup 2022 នៅកាតា និងន័រវេស បានដឹកនាំគ្នាឡើង ទៅវគ្គ ១៦ក្រុម ក្នុងនាមក្រុមនៅអឺរ៉ុបដូចគ្នានៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 គ្រាដែល Kylian Mbappe រកបាន ៦គ្រាប់ស្មើនឹង Lionel Messi ក្នុងការប្រជែងស្បែកជើងមាស។

បារាំង បានបំបាក់ស៊ុយអែត ៣-០ មិនឱ្យតដៃរួចឡើយ ក្នុងនាមក្រុមនៅតំបន់អឺរ៉ុបដូចគ្នាពីក្នុងវគ្គ ៣២ក្រុមនាព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) ដើម្បីឡើងប៉ះប៉ារ៉ាហ្គាយ ដែលបានទម្លាក់ឥន្រ្ទីដែកអាល្លឺម៉ង់ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីនោះ។

ក្នុងការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន MetLife នោះដែរ ម្ចាស់ស្បែកជើងមាស Golden Boot កាល World Cup 2022 រូបនេះស៊ុតបាន ២គ្រាប់ម្នាក់ឯងកើនបាន ៦គ្រាប់ ក្នុងចំណោម ៤ប្រកួតនៅ World Cup លើកទី២៣ ស្មើគ្នាជាមួយ Messi វ័យ ៣៩ឆ្នាំ ដែលទើបលេងបាន ៣ប្រកួតក្នុងពូល។

ទន្ទឹមគ្នានោះដែរ ខ្សែប្រយុទ្ធ Erling Haaland ក៏កើនបាន ៥គ្រាប់ផងដែរ ក្រោយពេលស៊ុតបាន ១គ្រាប់បន្ថែមពេល ន័រវេសយកឈ្នះកូដឌីវ័រ ២-១ ក្នុងវគ្គ ៣២ក្រុម ដើម្បីឡើងទៅប៉ះសាំបាប្រេស៊ីល ដោយបានវាយបកទម្លាក់ជប៉ុន ២-១ ចុងម៉ោង។

នេះមានន័យថា វគ្គចាញ់-ធ្លាក់ ១៦ក្រុមចុងក្រោយរកបាន ៦ប្រទេសហើយ នៅពេលសហម្ចាស់ផ្ទះកាណាដា ប៉ះម៉ារ៉ុក, ប៉ារ៉ាហ្គាយ ប៉ះបារាំង និងប្រេស៊ីល ប៉ះន័រវេស៕

1.jpg2.png3.png4.png5.png


Share
Hx Live
Get Hx Live — live streams and short videos anywhere
⬇ Get the app

Related reads