Cultural entertainment

World Cup 2026៖ មិចស៊ិក ឡើងឈរចាំមុនវគ្គ ១៦ក្រុម ដែលអាចប៉ះអង់គ្លេស ឬក៏កុងហ្គោ ក្រោយទម្លាក់អេក្វាទ័រ

Hx Live
Hx Live
· 23
World Cup 2026៖ មិចស៊ិក ឡើងឈរចាំមុនវគ្គ ១៦ក្រុម ដែលអាចប៉ះអង់គ្លេស ឬក៏កុងហ្គោ ក្រោយទម្លាក់អេក្វាទ័រ

ក្រុមសហម្ចាស់ផ្ទះមិចស៊ិក បានបំបាក់អេក្វាទ័រ ២-០ នៃវគ្គ ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ ពិភពលោក FIFA World Cup 2026 ដែលអាចប្រឈមមុខនឹងតោកំណាចអង់គ្លេស ឬក៏កុងហ្គោ ក្នុងវគ្គចាញ់-ធ្លាក់ជាបន្តទៀត។

នេះមានន័យថា មិចស៊ិក ប្រទេសស្ថិតនៅតំបន់អាមេរិកខាងជើង (Concacaf) ជាក្រុមម្ចាស់ផ្ទះទី២ ដែលបានឆ្លងចូល វគ្គ ១៦ក្រុមជាបន្តទៀត បន្ទាប់ពីសហម្ចាស់ផ្ទះកាណាដា ដែលត្រូវប៉ះម៉ារ៉ុក ក្នុងវគ្គជ្រៅបែបនេះដែរ នៅពេលអេក្វាទ័រ ទៅផ្ទះមុនគេត្រឹមវគ្គ ៣២ក្រុម នៅពេលប៉ារ៉ាហ្គាយ និងប្រេស៊ីល ឡើងវគ្គ ១៦ក្រុម ក្នុងនាមក្រុមមកពីតំបន់អាមេរិកឡាទីន។

ទោះជាយ៉ាងណា មិចស៊ិក ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup ជាលើកទី៣ កំពុងធ្វើបានល្អជាងគេផងដែរ ជាមួយអេស្ប៉ាញ តាមរយៈលេង ៤ប្រកួតមិនទាន់របូតគ្រាប់បាល់នៅឡើយទេ ដោយទាត់បញ្ចូលទីគូប្រកួតបាន ៨គ្រាប់ទៀតផង។

កីឡាករ Quinones ជាអ្នករកបានគ្រាប់បើកឆាកនៅនាទីទី២២ នៅមុនពេលខ្សែប្រយុទ្ធជួរមុខដូចគ្នា Raul Jimenez ធ្វើបានគ្រាប់ទី២ នៅ ៩នាទីបន្ទាប់ ដូចដែលពួកគេធ្លាប់ធ្វើបានកាលបំបាក់អាហ្រ្វិកខាងត្បូង ២-០ នៅថ្ងៃបើកឆាក World Cup 2026 ប្រចាំពូល A ផងដែរ។

គិតមកទល់ពេលនេះ World Cup 2026 រកបាន ៧ក្រុមកក់កៅអីវគ្គ ១៦ក្រុម នៅពេលប៉ារ៉ាហ្គាយ ប៉ះបារាំង, ប្រេស៊ីល ជួបន័រវេស, សហម្ចាស់ផ្ទះកាណាដា ប៉ះម៉ារ៉ុក និងសហម្ចាស់ផ្ទះមិចស៊ិក ត្រូវរង់ចាំក្រុមឈ្នះរវាងអង់គ្លេស ឬក៏កុងហ្គោ៕

1.jpg2.jpg


Share
Hx Live
Get Hx Live — live streams and short videos anywhere
⬇ Get the app

Related reads