សង្គម និងការរស់នៅ

គម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បង្ហាត់ជំនាញ «គំនូរបុរាណ» ដល់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន

Hx Live
Hx Live
· 19
គម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បង្ហាត់ជំនាញ «គំនូរបុរាណ» ដល់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន

មានរយៈពេលជិត១ឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការគ្នាតាមរយៈគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា នៅទីស្នាក់ការអង្គភាពគម្រោងភូមិធម្មជាតិរុនតាឯក បានបើកវគ្គបង្ហាត់បង្រៀនផ្នែក «គំនូរបុរាណ» ដល់ប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន មានសិក្ខាកាមចំនួន១៤នាក់។
ការងារនេះធ្វើឡើង ក្នុងបំណងអភិរក្ស និងផ្ទេរចំណេះដឹងអ្នកបន្តវេនមរតកនេះទៅថ្ងៃអនាគត ដ្បិតគំនូរបុរាណ ជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលកូនខ្មែរត្រូវថែរក្សាឱ្យបានគង់វង្ស។

លោក យិន លាង ជាគ្រូបង្រៀនផ្នែកគំនូរបុរាណ បានឱ្យដឹងថា ការបង្រៀនគំនូរបុរាណដល់សិក្ខាកាមទាំង១៤នាក់ នៅគ្រាដំបូងៗមានការលំបាកខ្លះដែរ ព្រោះពួកគេ គ្មានមូលដ្ឋាន គ្រឹះផ្នែកនេះ។ ប៉ុន្តែ ក្រោយពីបានការបណ្តុះបណ្តាលជិតមួយឆ្នាំមកនេះ ឃើញថា សិក្ខាកាមបានយល់ដឹង និងចេះគូរគំនូរបុរាណបានលទ្ធផលល្អប្រសើរច្រើន ដែលធ្វើឱ្យលោក ជាគ្រូបង្គោលមានចិត្តសោមនស្សក្រៃលែង។

ការបង្រៀននេះសោត លោកបង្រៀនសិស្សឱ្យស្គាល់ពីក្បាច់ខ្មែរ និងក្បួនខ្នាតតាមលំនាំគំនូរបុរាណនៅតាមថែវព្រះវិហារព្រះកែវមរតក ដោយដកស្រង់រូបតួអង្គសំខាន់ៗ នៅក្នុងរឿងរាមកេរ្តិ៍។

លោក យិន លាង បានសំណូមពរដល់រាជរដ្ឋាភិបាល និងស្ថានប័នពាក់ព័ន្ធ ដូចជាអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមឱ្យគម្រោងបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដូនតា ខាងគំនូរបុរាណនេះអាចបន្តដំណើរបានរយៈពេល១ឆ្នាំទៅមុខថែមទៀត ដើម្បីឱ្យសិក្ខាកាមដែលកំពុងរៀនជំនាញនេះ រៀនសូត្រឱ្យបានជ្រៅជ្រះ និងទូលំទូលាយ។

លោកយល់ថា គំនូរបុរាណមានសារសំខាន់ ដែលមិនត្រឹមតែផ្សព្វផ្សាយឱ្យកូនខ្មែរជំនាន់ក្រោយបានយល់ដឹង ហើយក្លាយទៅជាអ្នកបន្តវេនពីដូនតាប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យប្រជាពលរដ្ឋមានចំណេះយកទៅបង្កើតជាមុខរបរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

2.jpg3.jpg4.jpg5.jpg6.jpg


ចែករំលែក
Hx Live
ទាញយក Hx Live — មើលផ្សាយផ្ទាល់ និងវីដេអូខ្លីគ្រប់ទីកន្លែង
⬇ ទាញយកកម្មវិធី

អត្ថបទពាក់ព័ន្ធ

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា