សង្គម និងការរស់នៅ

ពោធិ៍សាត់ ត្រៀមខ្លួនជាខេត្តគំរូផ្នែកសន្តិសុខទឹក! ក្រុមហ៊ុន CHMC និងវិទ្យាស្ថានធនធានទឹក Wuhan នឹងប្រែក្លាយវាលស្រែឱ្យមានទឹកគ្រប់រដូវកាល

Hx Live
Hx Live
· 22
ពោធិ៍សាត់ ត្រៀមខ្លួនជាខេត្តគំរូផ្នែកសន្តិសុខទឹក! ក្រុមហ៊ុន CHMC និងវិទ្យាស្ថានធនធានទឹក Wuhan នឹងប្រែក្លាយវាលស្រែឱ្យមានទឹកគ្រប់រដូវកាល

នារសៀលថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ មានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ស្តីពី «ការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ តាមបណ្តាក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់» ក្រោមអធិបតីភាព លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ តំណាង លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១) សាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួងរ៉ែ និងថាមពល លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជំនាញ អាជ្ញាធរក្រុង-ស្រុក តំណាងក្រុមហ៊ុន CHMC និងវិទ្យាស្ថានធនធានទឹក Wuhan។

ក្នុងនាមជាតំណាងលោករដ្ឋមន្ត្រី, លោកបណ្ឌិត ទី នរិន្ទ បានថ្លែងបើកកិច្ចប្រជុំ ដោយលើកឡើងពីសារៈសំខាន់ នៃវិស័យធារាសាស្ត្រ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ខេត្តពោធិ៍សាត់។ ឯកឧត្តមបានបញ្ជាក់ថា ការមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ គឺគ្រាន់តែជាផ្នែកមួយ ក៏ប៉ុន្តែការមានទឹកប្រើប្រាស់គ្រប់គ្រាន់ទាំងពីរដូវ គឺជាដង្ហើមសេដ្ឋកិច្ចពិតប្រាកដ របស់បងប្អូនកសិករក្នុងខេត្តពោធិ៍សាត់។

ដូច្នេះហើយបានជា លោក កែវ រតនៈ ខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធទឹក តាមរយៈការជំរុញឱ្យក្រុមការងារដៃគូ រួមមានក្រុមហ៊ុន CHMC និងវិទ្យាស្ថានធនធានទឹក Wuhan ដែលមានបទពិសោធន៍ខ្ពស់ ក្នុងការកសាងសំណង់ធារាសាស្ត្រ និងសិក្សាស្រាវជ្រាវរចនាប្រព័ន្ធគ្រប់គ្រងទឹក បែបវិទ្យាសាស្ត្រ ធ្វើការសិក្សាគម្រោងនេះ ដើម្បីធានាបាននូវសន្តិសុខទឹក ប្រកបដោយនិរន្តរភាព និងធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។

លោក ខូយ រីដា បានថ្លែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់បំផុតចំពោះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលជានិច្ចកាល លោកតែងតែផ្ដល់អាទិភាពខ្ពស់បំផុត លើការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ពិសេសបញ្ហា «ទឹក» សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងប្រើប្រាស់លើវិស័យកសិកម្ម។

លោកអភិបាលខេត្ត បានលើកឡើងថា លោករដ្ឋមន្ត្រី មិនត្រឹមតែជាថ្នាក់ដឹកនាំដែលពូកែដោះស្រាយបញ្ហាថាមពលប៉ុណ្ណោះទេ ប៉ុន្តែលោកបានចំណាយពេលវេលា និងធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការជួយជំរុញ និងស្វែងរកវិនិយោគិន មកបណ្តាក់ទុនវិនិយោគ បង្កើតទីផ្សារការងារ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងក្នុងតំបន់។

1.jpg2.jpg3.jpg5.jpg6.jpg8.jpg7.jpg


ចែករំលែក
Hx Live
ទាញយក Hx Live — មើលផ្សាយផ្ទាល់ និងវីដេអូខ្លីគ្រប់ទីកន្លែង
⬇ ទាញយកកម្មវិធី

អត្ថបទពាក់ព័ន្ធ

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា