សង្គម និងការរស់នៅ

គណៈបញ្ជាការឯកភាពស្រុកចិត្របុរី ចុះរៀបចំសណ្តាប់ធ្នាប់អាជីវករលក់ដូរក្រោមស្ពានមិត្តភាពមេគង្គក្រចេះ និងចំណីផ្លូវសាធារណៈឱ្យមានរបៀបរៀបរយឡើងវិញ

Hx Live
Hx Live
· 32
គណៈបញ្ជាការឯកភាពស្រុកចិត្របុរី ចុះរៀបចំសណ្តាប់ធ្នាប់អាជីវករលក់ដូរក្រោមស្ពានមិត្តភាពមេគង្គក្រចេះ និងចំណីផ្លូវសាធារណៈឱ្យមានរបៀបរៀបរយឡើងវិញ

(ក្រចេះ)៖ លោក សេក រុន អភិបាលរងស្រុកចិត្របុរី ខេត្តក្រចេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រេចរុះរើដោយបង្ខំ តុកៅអី គ្រែ ទូរ អាជីវករលក់ដូរ នៅចំណុចស្ពានមិត្តភាពមេគង្គក្រចេះ (ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ការចុះរុះរើតូបលក់ដូររបស់អាជីវករ នៅចំណុចទីតាំងខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដែលសកម្មភាពនេះបង្ហាញពីការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់របស់គណៈបញ្ជាការឯកភាពស្រុកចិត្របុរី ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយឡើងវិញ។

បើតាមការបញ្ជាក់ពីអាជ្ញាធរ បានឱ្យដឹងថា មូលហេតុនៃការចុះអនុវត្ត ការចុះរុះរើនេះ អាជ្ញាធរបានចុះធ្វើកិច្ចសន្យាណែនាំរួចរាល់តាំងពីដើមខែមេសា ប៉ុន្តែអាជីវករមួយចំនួននៅតែបន្តការលក់ដូរដដែលវាមានហានិភ័យគ្រោះថ្នាក់ចរាចរណ៍៖ ព្រោះការលក់ ដូរលើចំណីផ្លូវបង្កឱ្យមានការកកស្ទះ និងងាយរងគ្រោះថ្នាក់ដល់ទាំងអ្នកលក់ អ្នកធ្វើដំណើរ និងដើម្បីលើកកម្ពស់សោភ័ណភាពធានាថាផ្លូវសាធារណៈត្រូវបានប្រើប្រាស់ត្រូវតាមគោលដៅបច្ចេកទេស។

អាជ្ញាធរស្នើឱ្យបងប្អូនអាជីវករលក់ដូរទាំងអស់មានការយោគយល់ បើទោះបីជាការរុះរើនេះប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃរបស់បងប្អូនអាជីវករ ប៉ុន្តែ ក្នុងន័យច្បាប់ និងសុវត្ថិភាពរួម ការគោរពចំណីផ្លូវគឺជារឿងចាំបាច់បំផុត អាជ្ញាធរជាធម្មតាតែងតែលើកទឹកចិត្តឱ្យអាជីវកររកទីតាំងលក់ដូរដែលសមស្រប និងមិនប៉ះពាល់ដល់ទ្រូងផ្លូវ ដើម្បីចៀសវាងការខាតបង់ទ្រព្យសម្បត្តិនៅពេលមានការចុះរុះរើបែបនេះ៕

fn-2026-04-24-08-36-50-982.jpgfn-2026-04-24-08-36-52-42.jpgfn-2026-04-24-08-36-51-757.jpgfn-2026-04-24-08-36-52-495.jpg


ចែករំលែក
Hx Live
ទាញយក Hx Live — មើលផ្សាយផ្ទាល់ និងវីដេអូខ្លីគ្រប់ទីកន្លែង
⬇ ទាញយកកម្មវិធី

អត្ថបទពាក់ព័ន្ធ

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា