អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំពៅលូន នាំយកអំណោយមនុស្សធម៌ផ្តល់ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់រលំទាំងស្រុក ចំនួន៧គ្រួសារ
នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ អនុវត្តន៍តាមអនុសាសន៍របស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអំពៅលូន ដឹកនាំដោយលោក ហម សំខាន់ អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បានអញ្ចើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុក ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយ ខ្យល់កន្រ្តាក់រលំទាំងស្រុង ចំនួន៧គ្រួសារ មកពីភូមិចំនួន៤ ក្នុងឃុំសិរីមានជ័យ ស្រុកសំពៅលូនខេត្តបាត់ដំបងដែលរងគ្រោះកាលពីកន្លងទៅ។
ថ្លែងក្នុងឱកាសសំណេះសំណាលនេះ លោកហម សំខាន់ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ របស់បងប្អូន ដែលនេះជាគ្រោះមហន្តរាយ បង្កដោយធម្មជាតិ គ្មាននរណា ម្នាក់ចង់ជួបប្រទះឡើយ។
លោកប្រធាន អនុសាខាបាន បន្តទៀតថាជានិច្ចកាល សម្តេចតែង តែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណា មួយឡើយ។ ពោលគឺទីណា មានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
ទន្ទឹមនោះលោកប្រធានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំអស់មានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសសូមមេត្តាថែទាំសុខភាពឱ្យបានល្អថែទាំកូនចៅតូចៗ ត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ ម្យ៉ាងវិញ ទៀត បើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែល នៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យា
បាលបានទាន់ពេលវេលា។






អត្ថបទពាក់ព័ន្ធ