សង្គម និងការរស់នៅ

អភិបាលខណ្ឌព្រែកព្នៅ បន្តចុះចែកបន្លែស្រស់ៗ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតតាមខ្នងផ្ទះ នៅក្នុងមូលដ្ឋាន

Hx Live
Hx Live
· 21
អភិបាលខណ្ឌព្រែកព្នៅ បន្តចុះចែកបន្លែស្រស់ៗ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតតាមខ្នងផ្ទះ នៅក្នុងមូលដ្ឋាន

លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែមេសា ឆ្នាំ២០២៦នេះ បានបន្តចុះចែកបន្លែស្រស់ៗ ព្រមទាំងសំណេះសំណាល រួមសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។ ដែលសកម្មភាពទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងបានបង្កើតភាព ស្និទ្ធស្នាល រវាងមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ។

ខណៈចុះចែកបន្លែដល់មុខផ្ទះប្រជាពលរដ្ឋនេះដែរ លោក ធឹម សំអាន បានជំរាបជូនបងប្អូនប្រជាពលរដ្ឋថា បើបងប្អូនប្រជាពលរដ្ឋ មានបញ្ហាបន្ទាន់ណាមួយ សុំទៅរកស្នាក់ការ គណបក្សប្រជាជនកម្ពុជា ដែលនៅជិតបំផុត គឺមន្ត្រីគណបក្សរងចាំទទួលដោះស្រាយ តាមជាក់ស្ដែងជូនភ្លាម។ ប៉ុន្តែបើមិនហ៊ានចូលស្នាក់ការគណបក្សប្រជាជនទេ សូមបងប្អូនអញ្ជើញទៅរកសាលាសង្កាត់ ឬសាលាខណ្ឌ នោះនឹងមានមន្ត្រីចាំទទួលដោះស្រាយជូនបងប្អូនហើយ។

នាឱកាសនោះ លោកអភិបាលខណ្ឌព្រែកព្នៅ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏សូមឱ្យគ្រួសារទាំងអស់ មេត្តាខិតខំថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តវិធានការបង្ការ ជំងឺដង្កាត់ផ្សេងៗ។

1.jpg2.jpg3.jpg4.jpg5.jpg6.jpg7.jpg8.jpg11.jpg


ចែករំលែក
Hx Live
ទាញយក Hx Live — មើលផ្សាយផ្ទាល់ និងវីដេអូខ្លីគ្រប់ទីកន្លែង
⬇ ទាញយកកម្មវិធី

អត្ថបទពាក់ព័ន្ធ

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា