សង្គម និងការរស់នៅបច្ចេកវិទ្យា និងឌីជីថល

ក្រសួងប្រៃសណីយ៍ រៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិក្មេងស្រីក្នុងវិស័យ បច្ចេកវិទ្យា​ គមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦

Hx Live
Hx Live
· 25
ក្រសួងប្រៃសណីយ៍ រៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិក្មេងស្រីក្នុងវិស័យ បច្ចេកវិទ្យា​ គមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) សហការជាមួយ ក្លឹបសរសេរកូដស្រ្តី (Sisters of Code) វិទ្យាស្ថានអាយធី អេឃើដឺមី ស្ទេប (IT Academy STEP) កម្ពុជា និងដៃគូពាក់ព័ន្ធផ្សេងៗ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បានរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ ក្មេងស្រីក្នុងវិស័យ បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ ក្រោមប្រធានបទ «ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា»។

ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងសាធារណជនសរុបប្រមាណ៣៧០ នាក់ នៅទីស្តីការ ក.ប.ទ.។

ព្រឹត្តិការណ៍អបអរសាទរនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឲ្យក្មេងស្រី និងស្រ្តីយល់ដឹង និងចាប់អារម្មណ៍ទៅលើការសិក្សា និងការងារ ផ្នែកបច្ចេកវិទ្យាជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ព្រឹត្តិការណ៍នេះ ក៏មានរួមបញ្ចូលលសកម្មភាពអប់រំជាច្រើនដូចជា ការថ្លែងសុន្ទរកថាខ្លីពីស្រ្តីជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យា កិច្ចពិភាក្សាតុមូល រវាងស្រ្តីក្រោមប្រធានបទ ស្រ្តីក្នុងវិស័យបញ្ញាសិប្បនិម្មិត និងការបង្ហាញផ្ទាល់ដោយក្មេងស្រី អំពីការបង្កើតគេហទំព័រក្នុងដោយប្រើបញ្ញាសិប្បនិម្មិតជាជំនួយ៕

2.jpg3.jpg4.jpg5.jpg6.jpg7.jpg


ចែករំលែក
Hx Live
ទាញយក Hx Live — មើលផ្សាយផ្ទាល់ និងវីដេអូខ្លីគ្រប់ទីកន្លែង
⬇ ទាញយកកម្មវិធី

អត្ថបទពាក់ព័ន្ធ

ឥណ្ឌាបើកការស៊ើបអង្កេតបន្ទាន់លើក្រុមហ៊ុនបច្ចេកវិទ្យា Tata បន្ទាប់ពីបែកធ្លាយទិន្នន័យសម្ងាត់ iPhone 18 Pro
រដ្ឋមន្រ្តី ជា វ៉ានដេត៖ នាមជាក្រសួងមានសមត្ថកិច្ចដឹកនាំបច្ចេកវិទ្យាឌីជីថល ត្រូវនាំមុខ និងធ្វើជាគម្រូដល់ក្រសួងស្ថាប័នផ្សេងទៀត ក្នុងការចាប់យកបច្ចេកវិទ្យា AI
កម្ពុជាត្រៀមខ្លួនជាស្រេចធ្វើការជាមួយសមាជិកអាស៊ាន ចិន វិទ្យាស្ថានស្រាវជ្រាវ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងដៃគូទំនាក់ទំនងឌីជីថល ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ និងប្រជាជន
ក្រសួងព័ត៌មាន រៀបចំវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ សម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ»