សង្គម និងការរស់នៅ

ធនាគារ «វីង» ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យា សមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

Hx Live
Hx Live
· 21
ធនាគារ «វីង» ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យា សមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

ស្របពេលដែលការប្រែប្រួលអាកាសធាតុ មានការវិវត្តគួរឱ្យបារម្ភ និងមិនអាចទាយទុកមុនបាន ហើយក៏កំពុងគំរាមកំហែងដល់វិស័យកសិកម្មនៅទូទាំងពិភពលោក ធនាគារ វីង បានបោះជំហានទៅមុខដ៏ស្វាហាប់ ជាមួយនឹងគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបញ្ជ្រាបការធ្វើកសិកម្មដែលធន់ នឹងការប្រែប្រួលអាកាសធាតុសម្រាប់កសិករនៅកម្ពុជា។ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់កសិករ សហគមន៍កសិកម្ម និងកសិធុរជន ក្នុងការវិនិយោគលើបច្ចេកវិទ្យាទំនើប ឆ្លាតវៃ ដែលសមស្របនឹងការប្រែប្រួលអាកាសធាតុ មិនតម្រូវឱ្យមានទ្រព្យធានារហូតដល់ ២០០.០០០ ដុល្លារអាមេរិក ក្នុងគម្រោងការបង្កើនភាពធន់នឹងអាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា។

គម្រោងនេះដាក់ឱ្យដំណើរការនៅក្នុងខេត្តគោលដៅចំនួន ៥ រួមមាន ព្រៃវែង តាកែវ កំពង់ធំ កំពង់ឆ្នាំង និងបាត់ដំបង ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ងាយស្រួល មិនគិតកម្រៃសេវាកម្ចី អត្រាការប្រាក់សមរម្យ ហើយកាន់តែខិតទៅជិតសហគមន៍នីមួយៗ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់ជីវភាពរបស់កសិករ តាមរយៈការធ្វើកសិកម្មដោយប្រើប្រាស់ បច្ចេកវិទ្យាដែលសមស្រប ហើយធន់នឹងការប្រែប្រួលអាកាសធាតុ ដែលអាចជួយសន្សំសំចៃថ្លៃដើម បង្កើនផលិតកម្ម និងអាចរក្សាទុកកែច្នៃជាដើម។

កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ ធនាគារ វីង និងអង្គភាពគាំទ្រគម្រោង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាក្នុងខេត្តគោលដៅទាំង ៥ ដើម្បីផ្សព្វផ្សាយអំពីនីតិវិធីស្នើសុំឥណទាន និងអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យា ដែលសមស្របនឹងអាកាសធាតុ រួមមានប្រព័ន្ធធារាសាស្ត្រ និងបច្ចេកវិទ្យាស្រោចស្រពឆ្លាតវៃ បច្ចេកវិទ្យាសម្ងួតនិងការទុកដាក់ ការធ្វើកសិកម្មរួមបញ្ចូល ការប្រើប្រាស់បច្ចេកវិទ្យាបៃតង និងថាមពលកកើតឡើងវិញ ដែលជាបច្ចេកវិទ្យាសមស្របនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអនុវត្តកសិកម្មធានាបាននូវប្រសិទ្ធភាព។

0.jpg1.jpg2.jpg3.1.jpg4.jpg5.jpg6.jpg7.jpg


ចែករំលែក
Hx Live
ទាញយក Hx Live — មើលផ្សាយផ្ទាល់ និងវីដេអូខ្លីគ្រប់ទីកន្លែង
⬇ ទាញយកកម្មវិធី

អត្ថបទពាក់ព័ន្ធ

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា