សង្គម និងការរស់នៅ

ចូលរួមឱ្យបានកុះករ!​ សន្និសីទគំរូតាមបែបអង្គការសហប្រជាជាតិ Harvard World MUN ជាលើកដំបូងក្នុងប្រទេសកម្ពុជា នឹងបន្តរៀបចំរហូតដល់ថ្ងៃទី២៤ ខែឧសភា

Hx Live
Hx Live
· 21
ចូលរួមឱ្យបានកុះករ!​ សន្និសីទគំរូតាមបែបអង្គការសហប្រជាជាតិ Harvard World MUN ជាលើកដំបូងក្នុងប្រទេសកម្ពុជា នឹងបន្តរៀបចំរហូតដល់ថ្ងៃទី២៤ ខែឧសភា

 សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បាននិងកំពុងរៀបចំសន្និសីទគំរូតាមបែបអង្គការសហប្រជាជាតិ Harvard World MUN ដែលជាព្រឹត្តិការណ៍លើកទី១ក្នុងប្រទេសកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្ដល់ឱកាសឱ្យប្អូនៗសិស្សានុសិស្ស ទទួលបានបទពិសោធ ជាក់ស្ដែងក្នុងវេទិកាពិភាក្សា តស៊ូមតិ និងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាដ៏ស្មុគស្មាញក្នុងពិភពលោក។

លោក Vladimir Sousek នាយករងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ បាន បង្ហាញក្ដីរំភើបរីករាយចំពោះការប្រារព្ធសន្និសីទជាលើកដំបូងនៅប្រទេសកម្ពុជានេះ។ លោកបានមានប្រសាសន៍ថា សិស្សានុសិស្សរបស់យើងនឹងត្រូវពិភាក្សាគ្នាលើប្រធានបទសំខាន់ៗជាច្រើនដូចជា ទិសដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ - the United Nation Sustainable Development Goals ព្រមទាំងវិបត្តិ និងជម្លោះនានាដែលកំពុងតែកើតឡើងជុំវិញពិភពលោក។

លោកបានបន្ថែមថា ការចូលរួមក្នុងសន្និសីទកម្រិតអន្តរជាតិនេះ នឹងជួយសិស្សានុសិស្សក្នុងការអភិវឌ្ឍបំណិនជាច្រើន តួយ៉ាងបំណិននិយាយជាសាធារណៈ ការកសាងទំនុកចិត្តលើខ្លួនឯង និងឱកាសក្នុង ការបង្កើតមិត្តភាពក្នុងចំណោមសិស្សានុសិស្សជាច្រើន មកពីសាលាអន្តរជាតិដទៃទៀត និងមកពីប្រទេសនានា ក្នុងតំបន់។

យុវតី គ្រី វណ្ណនិសា ជាសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ម្នាក់ដែលបានចូលរួមក្នុងសន្និសីទគំរូតាមបែបអង្គការសហប្រជាជាតិនេះ បានបង្ហាញពីក្ដីសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមនេះនឹងផ្ដល់អត្ថប្រយោជន៍ទាំងផ្នែកសិក្សា និងការកសាងបំណិននានាសម្រាប់រូបគេ ដូចជាការនិយាយជាសាធារណៈ ភាពជាអ្នកដឹកនាំ និងការសហការជាមួយអ្នកដទៃ ព្រោះប្អូនស្រីមានបំណងចង់ក្លាយជាអ្នកនយោបាយ ឬអ្នកការទូតដ៏ប៉ិនប្រសពប់ម្នាក់នាថ្ងៃអនាគត។

ជាមួយគ្នានេះ លោក John Grainger នាយកសាលា Next Generation Schools ដែលមានសាលាជាសមាជិកចំនួន ៣៥ទីតាំងសិក្សា ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញក្ដីរីករាយជាពន់ពេក ដែលសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ត្រូវបានជ្រើសរើសជាទីតាំងប្រារព្ធសន្និសីទដ៏មានសារៈសំខាន់នេះ។ លោក បានបញ្ជាក់ថា សិស្សានុសិស្សក្នុងពេលបច្ចុប្បន្ន ត្រូវតែមានការយល់ដឹងអំពីកិច្ចការការទូត និងបញ្ហានានា ដែលជាបញ្ហាប្រឈមនៅក្នុងពិភពលោក។

តាមរយៈបទពិសោធរបស់លោក, សិស្សានុសិស្សដែលមានចំណេះដឹង និងបទពិសោធន៍ក្នុងសន្និសីទគំរូរបស់អង្គការសហប្រជាជាតិ នឹងទទួលអត្ថប្រយោជន៍ក្នុងការដាក់ពាក្យចូលរៀននៅមហាវិទ្យាល័យ ហើយក្នុងន័យនេះ សិស្សានុសិស្សទាំងអស់បានទទួលឱ្យ ចូលរៀនជាបន្តបន្ទាប់ក្នុងសាកលវិទ្យាល័យល្បីៗជាច្រើនក្នុងពិភពលោក៕

1.jpg5.jpg6.jpg7.jpg8.jpg9.jpg11.jpg12.jpg


ចែករំលែក
Hx Live
ទាញយក Hx Live — មើលផ្សាយផ្ទាល់ និងវីដេអូខ្លីគ្រប់ទីកន្លែង
⬇ ទាញយកកម្មវិធី

អត្ថបទពាក់ព័ន្ធ

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា