សង្គម និងការរស់នៅ

កូនឈើចម្រុះចំនួន ១២,៣៧៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដោយឥតគិតថ្លៃ

Hx Live
Hx Live
· 22
កូនឈើចម្រុះចំនួន ១២,៣៧៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដោយឥតគិតថ្លៃ

 នៅដើមខែមិថុនា ឆ្នាំ២០២៦ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ អាជ្ញាធរជាតិអប្សរាបានចែកចាយកូនឈើសរុប ចំនួន ១២,៣៧៥ ដើម ជូនស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋ ដើម្បីយកទៅដាំនៅទីតាំងផ្សេងៗគ្នា។ កូនឈើដែលបានផ្តល់ជូនទាំងនោះរួមមាន៖

* ផ្តល់កូនឈើចម្រុះជូនតំណាងអាជ្ញាធរជាតិសំបូរព្រៃគុក ចំនួន២,០០០ដើម ដើម្បីយកទៅដាំ និងចែកជូនសហគមន៍នៅក្នុងរមណីយដ្ឋានសំបូរព្រៃគុក។ កូនឈើទាំងនោះរួមមាន ឈើទាល (ដើមយាង) ៣០០ដើម គគីរ៣០០ដើម ច្រេស៣០០ដើម បេង៣០០ដើម ធ្នង់៣០០ដើម គ្រញូង៥០០ដើម។

* ផ្តល់កូនឈើចម្រុះជូនតំណាងកងឯកភាពកំចាត់មីនទី៦ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន៣,៨០០ដើម ដើម្បីយកទៅដាំលម្អនៅក្នុងបរិវេណសារមន្ទីរតេជោសន្តិភាព ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឈើទាល៣០០ដើម គគីរ១,០០០ដើម បេង១,០០០ដើម ធ្នង់១,០០០ដើម និងក្ងោក៥០០ដើម។

* ផ្តល់កូនឈើចម្រុះជូនតំណាងក្រុមហ៊ុន ស៊ីនទ្រី (ខេមបូឌា) សាខាខេត្តសៀមរាប ចំនួន១,០៥០ដើម ដើម្បីយកទៅដាំនៅក្នុងបរិវេណទីលានចាក់សំរាម ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ច្រេស១០០ដើម បេង២០០ដើម ធ្នង់៥០០ដើម និងក្ងោកតូច៥០ដើម។

* ផ្តល់កូនឈើចម្រុះ ចំនួន៤,៧២៥ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯកតេជោសែន និងដាំនៅតាមទីតាំងនានាក្នុងបរិវេណរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់៦៥០ដើម គ្រញូង២១០ដើម បេង២១០ដើម ច្រេស៤០៥ដើម ឈើទាល១,៣០០ដើម គគីរ៥០០ដើម ចាមរី២០០ដើម អំពិល២៥០ដើម ក្ងោក៤៥០ដើម លឿងរាជ២០០ដើម ឥន្ទនេល១០០ដើម រំដួល៥០ដើម និងរំដេញ២០០ដើម ។

* ផ្តល់កូនឈើចម្រុះជូនតំណាងសណ្ឋាគារ Park Hyatt Siem Reap ចំនួន២០០ដើម ដោយយកទៅដាំតាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេសអង្គរ ឬស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ឈើទាល៥០ដើម ធ្នង់៥០ដើម ច្រេស៥០ដើម ក្ងោក៣០ដើម និងឥន្ទនេល២០ដើម។

* ផ្តល់កូនឈើចម្រុះជូនតំណាងក្រសួងយុត្តិធម៌ ចំនួន៦០០ដើម យកទៅដាំនៅបរិវេណខាងកើតប្រាសាទបន្ទាយក្តីនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ឈើទាល១០០ដើម គគីរ១០០ដើម ធ្នង់១០០ដើម ច្រេស១០០ដើម បេង១០០ដើម រំដួល៥០ដើម និងប្រាំតម្លឹង៥០ដើម៕

1.jpg2.jpg3.jpg4.jpg5.jpg6.jpg7.jpg8.jpg9.jpg10.jpg11.jpg13.jpg14.jpg


ចែករំលែក
Hx Live
ទាញយក Hx Live — មើលផ្សាយផ្ទាល់ និងវីដេអូខ្លីគ្រប់ទីកន្លែង
⬇ ទាញយកកម្មវិធី

អត្ថបទពាក់ព័ន្ធ

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា