សង្គម និងការរស់នៅវប្បធម៌ និងការកំសាន្ត

ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ អញ្ជេីញចូលរួមព្រឹត្តិការណ៍ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lotus Lantern Festival 2026» កណ្តាលទីក្រុងសេអ៊ូល

Hx Live
Hx Live
· 30
ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ អញ្ជេីញចូលរួមព្រឹត្តិការណ៍ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lotus Lantern Festival 2026» កណ្តាលទីក្រុងសេអ៊ូល

លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងភរិយា ព្រមទាំងមន្ត្រីស្ថានទូត បានអញ្ជេីញចូលរួមកម្មវិធីដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026» ដែលរៀបចំដោយគណៈកម្មាធិការអភិរក្សគោមឈូកសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមការឧបត្ថម្ភពីសាលាក្រុងសេអ៊ូល និង គណៈកម្មាធិការវត្តព្រះពុទ្ធសាសនាកូរ៉េឆូកេសា សាធារណរដ្ឋកូរ៉េ និងមានអ្នកចូលរួមទស្សនាកូរ៉េ និងភ្ញៀវទេសចរបរទេស នៅតាមបណ្តោយមហាវិថីធំៗកណ្តាលទីក្រុងសេអ៊ូល សរុបប្រមាណជាង៥០ ម៉ឺននាក់។

ក្បួនដង្ហែរបស់ប្រទេសកម្ពុជាបានដឹកនាំរៀបចំដោយព្រះតេជគុណ រិន សារ៉ូ ចៅអធិការវត្តខ្មែរហ្វាសង់ និងបងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ បានរៀបចំផែនក្បួនដង្ហែតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងអមដោយផែនប្រពៃណី។ ក្រៅពីបង្ហាញពីគោមផ្ការំដួល តាមលក្ខណៈព្រះពុទ្ធសាសនាខ្មែរ ក្បួនដង្ហែរកម្ពុជាក៏បានបង្ហាញនូវវប្បធម៌ដ៏សំបូរបែបរបស់ខ្លួន ដូចជាសម្លៀកបំពាក់ព្រះមហាក្សត្រ សម្លៀកបំពាក់អាពាហ៍ពិពាហ៍ របាំល្ខោនខោល ល្ខោនបាសាក់ និងរបាំល្ខោនស្បែកផងដែរ ដែលទទួលបានការស្វាគមន៍ និងធ្វើឱ្យអ្នកចូលរួមទស្សនាមានការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះវប្បធម៌ប្រពៃណីរបស់ប្រទេសកម្ពុជា៕

1.jpg2.jpg3.jpg4.jpg7.jpg8.jpg9.jpg10.jpg11.jpg12.jpg13.jpg16.jpg


ចែករំលែក
Hx Live
ទាញយក Hx Live — មើលផ្សាយផ្ទាល់ និងវីដេអូខ្លីគ្រប់ទីកន្លែង
⬇ ទាញយកកម្មវិធី

អត្ថបទពាក់ព័ន្ធ