វប្បធម៌ និងការកំសាន្ត

ក្រសួងទេសចរណ៍ នឹងរៀបចំពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

Hx Live
Hx Live
· 25
ក្រសួងទេសចរណ៍ នឹងរៀបចំពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

ក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦។

យោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងរៀបចំពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦  នៅទីស្តីការក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍រៀបចំពិធីខាងលើ ក្នុងគោលបំណងដើម្បីរឹតចំណងមនោសញ្ចេតនារវាងមាតាបិតា អាណាព្យាបាល និងបុត្រធីតា បង្កើនការផ្តល់សេចក្តីស្រឡាញ់ ព្រហ្មវិហារធម៌ និងគំរូល្អៗដល់កុមារ តាមរយៈការរៀបចំកម្មវិធីអប់រំ និងកម្មវិធីកម្សាន្តសប្បាយ ដើម្បីបានជាចំណេះដឹងដល់កុមារ និងការស្វែងយល់អំពីការ បំពេញការងារនៅទីកន្លែងធ្វើការរបស់មាតាបិតា និងអាណាព្យាបាលផងដែរ។

703358930_1340326221615387_674901775811824184_n.jpg703954674_1340326084948734_5658568535871091150_n.jpg


ចែករំលែក
Hx Live
ទាញយក Hx Live — មើលផ្សាយផ្ទាល់ និងវីដេអូខ្លីគ្រប់ទីកន្លែង
⬇ ទាញយកកម្មវិធី

អត្ថបទពាក់ព័ន្ធ