វប្បធម៌ និងការកំសាន្ត

World Cup 2026៖ Messi និង David ឈរទីកំពូលតារាង Top scorer និងមាន ៩នាក់ តាមពីក្រោយ

Hx Live
Hx Live
· 43
World Cup 2026៖ Messi និង David ឈរទីកំពូលតារាង Top scorer និងមាន ៩នាក់ តាមពីក្រោយ

ខ្សែប្រយុទ្ធដូចគ្នា Lionel Messi របស់អាហ្សង់ទីន និង Jonathan David របស់ម្ចាស់ផ្ទះកាណាដា មានគ្រាប់ស៊ុតបញ្ចូលទី ៣គ្រាប់ស្មើគ្នា និងតាមពីក្រោយដោយកីឡាករ ៩នាក់ដែលមាន ២គ្រាប់ បន្ទាប់ពីឆ្លងកាត់ ២៨ប្រកួតនៅ World Cup 2026 តាំងពីថ្ងៃទី១២ ខែមិថុនាមក។

ទោះជាយ៉ាងណា ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនពាក់លេខ១០ ទើបតែលេងបាន ១ប្រកួតប៉ុណ្ណោះ ពោលគឺស៊ុតបាន ៣គ្រាប់តែម្តង នៅពេលម្ចាស់ការពារតំណែងជើងឯក បំបាក់ក្រុមមកពីអាហ្រ្វិក អាល់ហ្សេរី ៣-០ គ្រាដែលខ្សែប្រយុទ្ធពាក់លេខ១០ ដូចគ្នារបស់កាណាដា ធ្វើបានហែតទ្រីក (៣គ្រាប់) ពេលម្ចាស់ផ្ទះមួយនេះបំបាក់កាតា ៦-០ ក្នុងប្រកួតទី២ នៃពូល B។

ទន្ទឹមគ្នានោះដែរ កីឡាករល្បីៗលំដាប់ពិភពលោកមានដូចជា Mbappe របស់បារាំង, Kane របស់អង់គ្លេស Kai Havertz របស់អាល្លឺម៉ង់ និង Haaland របស់ន័រវេសដែលមាន ២គ្រាប់ក្នុងដៃ ដើម្បីប្រជែងស្បែកជើងមាស World Cup 2026 ដ្បិតពួកគេទើបលេងបាន ១ប្រកួតនៅឡើយ៕

1.jpg2.jpg3.png4.png5.png6.png


ចែករំលែក
Hx Live
ទាញយក Hx Live — មើលផ្សាយផ្ទាល់ និងវីដេអូខ្លីគ្រប់ទីកន្លែង
⬇ ទាញយកកម្មវិធី

អត្ថបទពាក់ព័ន្ធ