វប្បធម៌ និងការកំសាន្ត

World Cup 2026៖ ក្រូអាត បញ្ជូនប៉ាណាម៉ា ត្រឡប់ទៅផ្ទះវិញ គ្រាដែលប្រធានក្រុម Modric ចូលលេងលើកទី២០០

Hx Live
Hx Live
· 36
World Cup 2026៖ ក្រូអាត បញ្ជូនប៉ាណាម៉ា ត្រឡប់ទៅផ្ទះវិញ គ្រាដែលប្រធានក្រុម Modric ចូលលេងលើកទី២០០

ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត បានទម្លាក់គូប្រជែងប៉ាណាម៉ា ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ត្រឹមវគ្គចែកពូល តាមរយៈយកឈ្នះ ១-០ ក្នុងប្រកួតលើកទី២ ប្រចាំពូល L ចុងក្រោយគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

៣ពិន្ទុជាលើកដំបូងក្នុងចំណោម ២ប្រកួតនៅ World Cup ជំនាន់ទី២៣ គឹបានបញ្ចប់ដោយជ័យជម្នះនៃការប្រកួត ទី២០០ ជាមួយក្រុមក្រឡាអុករបស់ Luka Modric ទៀតផង មុនពេលត្រូវបានប្តូរចេញវិញនៅនាទី៨១ នៃការបង្ហាញ ខ្លួននៅកម្មវិធីពិភពលោកជាលើកទី៥ នេះ។

កីឡាករពាក់លេខ១១ Ante Budimir ខ្សែប្រយុទ្ធមកពីក្លិប Osasuna ជាអ្នករកបានគ្រាប់ជ័យជម្នះតែ ១គ្រាប់នៅដើម វគ្គទី២ ចូលលេងក្នុងនាមកីឡាករបម្រុង ដើម្បីរួមចំណែកជួយក្រូអាតមានសង្ឃឹមឡើងវិញ ដ្បិតក្រុមកំពូលតារាងតោកំណាចអង់គ្លេស បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ទល់នឹងហ្គាណា ខណៈប៉ាណាម៉ា ក្រុមនៅតំបន់អាមេរិកខាងជើង ខកខានឱកាសឡើងវគ្គ ៣២ក្រុមជាស្ថាពរ ក្រោយចាញ់ ២ប្រកួតជាប់គ្នា។

Budimir ក៏ជាសមាជិកដែលបានរួមចំណែកក្រុមនៅអឺរ៉ុបមួយនេះ ដណ្តើមបានចំណាត់ថ្នាក់លេខ៣ កាលនៅ World Cup 2022 បន្ទាប់ពីក្រូអាត ជាក្រុមរងជើងឯកកាលពី World Cup 2018 នៅប្រទេសរុស្ស៊ី។

ពួកគេនឹងធានាកៅអីឆ្លងទៅវគ្គ ៣២ក្រុមជាបន្តទៀត ប្រសិនបើអាចយកឈ្នះក្រុមមកពីអាហ្រ្វិក ហ្គាណានៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅពេលអង់គ្លេស ត្រូវប្រឈមមុខនឹងក្រុមហាលអាវ ប៉ាណាម៉ានៅម៉ោងដំណាលគ្នាដែរ៕

1.png2.jpg3.jpg


ចែករំលែក
Hx Live
ទាញយក Hx Live — មើលផ្សាយផ្ទាល់ និងវីដេអូខ្លីគ្រប់ទីកន្លែង
⬇ ទាញយកកម្មវិធី

អត្ថបទពាក់ព័ន្ធ