វប្បធម៌ និងការកំសាន្ត

World Cup 2026៖ ៣ប្រកួតរាត្រីនេះវគ្គ ៣២ក្រុម, អង់គ្លេស ប៉ះកុងហ្គោ លេងមុនគេម៉ោង ១១យប់

Hx Live
Hx Live
· 118
World Cup 2026៖ ៣ប្រកួតរាត្រីនេះវគ្គ ៣២ក្រុម, អង់គ្លេស ប៉ះកុងហ្គោ លេងមុនគេម៉ោង ១១យប់

ការប្រកួតវគ្គ ៣២ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2026 នឹងឈានចូលថ្ងៃទី៤ ចាប់ពីរាត្រីថ្ងៃពុធ ទី០១ ខែកក្កដា នៅពេលតោកំណាចអង់គ្លេស ជួបកុងហ្គោ ចាប់ផ្តើមម៉ោង ១១យប់នេះមុនគេ។

អង់គ្លេស អតីតជើងឯក World Cup តែ ១លើកកាលឆ្នាំ១៩៦៦ ក្នុងទឹកដីរបស់ខ្លួន និងក្នុងនាមក្រុមខ្លាំងមួយនៅតំបន់អឺរ៉ុប (UEFA) នឹងត្រូវប្រឈមមុខនឹងកុងហ្គោ ដែលមកពីតំបន់អាហ្រ្វិក (CAF) និងជាក្រុមទី៤ ដែលលេងវគ្គ ៣២ក្រុម បន្ទាប់ពីអាហ្រ្វិកខាងត្បូង និងកូដឌីវ័របានហាលអាវ គ្រាដែលម៉ារ៉ុក ឡើងទៅវគ្គ ១៦ក្រុមដោយត្រូវប៉ះសហម្ចាស់ផ្ទះកាណាដា។

គូទី៨០៖ អង់គ្លេស (L1) ប៉ះ កុងហ្គោ (K3) ម៉ោង ១១យប់នេះ (ម៉ោងនៅកម្ពុជា)

គូទី៨១៖ ប៊ែលហ្សិក (G1) ប៉ះ សេណេហ្គាល់ (I3) ម៉ោង ៣ទៀបភ្លឺ

គូទី៨២៖ ម្ចាស់ផ្ទះអាមេរិក (D1) ប៉ះ បូស្នី (B3) ម៉ោង ៧ព្រឹកស្អែក៕

image_三狮怒吼花豹出击刚果金到底只是本..._1.pngimage_三狮怒吼花豹出击刚果金到底只是本..._2.png


ចែករំលែក
Hx Live
ទាញយក Hx Live — មើលផ្សាយផ្ទាល់ និងវីដេអូខ្លីគ្រប់ទីកន្លែង
⬇ ទាញយកកម្មវិធី

អត្ថបទពាក់ព័ន្ធ