社会民生

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»

Hx Live
Hx Live
· 24
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ បានអបអរសាទរ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»។

ការរៀបចំទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើងទាំងអស់គ្នា ក្នុងការសម្រេចគោលដៅ និងធានាលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងពីក្នុងប្រទេស ចូលរួមចំណែកគាំទ្រគោលដៅតំបន់និងសកល និងការអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឱ្យបន្តចូលរួមសហការ និងសហប្រតិបត្តិការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយនិរន្តរភាព។

ប្រធានបទនៃទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ និងសមិទ្ធផលដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបាននាពេលនេះ ពិតជាបានឆ្លុះបញ្ចាំង និងបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ការលុបបំបាត់ជំងឺគ្រុនចាញ់ គឺយើងពិតជាអាចធ្វើបាន និងត្រូវតែធ្វើទាំងអស់គ្នា ទាំងបុគ្គល គ្រួសារ និងសហគមន៍នៅគ្រប់កម្រិត ព្រមទាំងការសហការពីគ្រប់ភាគី ទាំងកម្រិតជាតិ និងអន្តរជាតិ។

ទន្ទឹមនេះ តួនាទីចម្បងរបស់យើងទាំងអស់គ្នា គឺត្រូវតែការពារខ្លួនយើងកុំឱ្យសត្វមូសខាំ និងរួសរាន់ស្វែងរកសេវាពិនិត្យពិគ្រោះសុខភាព ដែលនៅជិតបំផុត បើសង្ស័យថាអាចទទួលការចម្លងជំងឺគ្រុនចាញ់ បន្ទាប់ពីបានស្នាក់នៅក្នុងភូមិសាស្ត្រ មានការចម្លងជំងឺគ្រុនចាញ់។

ការបញ្ចប់ជំងឺគ្រុនចាញ់ ត្រូវតែជាគោលដៅរួមគ្នាតែមួយសម្រាប់បង្ការខ្លួនយើងគ្រប់ៗរូបបង្ការគ្រួសារគ្រប់ៗគ្នា និងបង្កើនជីវភាពគ្រួសារ និងសេដ្ឋកិច្ចសង្គម៕

fn-2026-04-25-00-33-32-419.jpgfn-2026-04-25-01-21-12-908.jpgfn-2026-04-25-01-21-14-606.jpg


分享
Hx Live
下载 Hx Live,随时随地看直播与短视频
⬇ 下载 App

相关阅读

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា