社会民生

បណ្ដាញ ALISEA សហការជាមួយ គម្រោង TETARD និងអង្គការ AFD ដឹកនាំអ្នកសារព័ត៌មានជាង ២០ស្ថាប័ន ធ្វើបេសកកម្មផ្សព្វផ្សាយនៅក្នុងការអនុវត្ដកសិអេកូឡូស៊ី នៅខេត្តសៀមរាប និងកំពង់ធំ

Hx Live
Hx Live
· 26
បណ្ដាញ ALISEA សហការជាមួយ គម្រោង TETARD  និងអង្គការ AFD ដឹកនាំអ្នកសារព័ត៌មានជាង ២០ស្ថាប័ន ធ្វើបេសកកម្មផ្សព្វផ្សាយនៅក្នុងការអនុវត្ដកសិអេកូឡូស៊ី នៅខេត្តសៀមរាប និងកំពង់ធំ

 បណ្ដាញកសិអេកូឡូស៊ី (ALiSEA) សហការជាមួយ សមាជិករួមមាន គម្រោង TETARD នៃអង្គការហ្គេត អង្គការអាគ្រីស៊ុត និងអង្គការ AFD នៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៦នេះ បានដឹកនាំអ្នកសារព័ត៌មានចំនួន ២៥ស្ថាប័ន ចុះទៅបំពេញបេសកម្មសារព័ត៌មានដើម្បី ផ្សព្វផ្សាយនៅក្នុងការអនុវត្ដកសិអេកូឡូស៊ីសម្រាប់អ្នកសារព័ត៌មាន នៅខេត្តសៀមរាប និងកំពង់ធំ ក្រោមការគាំទ្រថវិកាពីអង្គការ Uni4Coop និង កម្មវិធីលើកកម្ពស់កសិអេកូឡូស៊ី (APP) នៃអង្គការហ្គ្រេត ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមេសា ឆ្នាំ២០២៦នេះ។

ដំណើរបេសកកម្មនេះ កញ្ញា សុខ ច័ន្ទរស្មី លេខាធិការថ្នាក់ជាតិនៃបណ្ដាញ ALiSEA ក៏បានបញ្ជាក់អំពីគោលបំណងសំខាន់មួយចំនួន ដែលក្នុងនោះរួមមាន៖
១៖ លើកកម្ពស់ការយល់ដឹងអំពីកសិអេកូឡូស៊ី និងអត្ថប្រយោជន៍របស់វាសម្រាប់អ្នកប្រើប្រាស់ អ្នកផលិត និង បរិស្ថាន តាមរយៈការបង្ហាញពីការអនុវត្តកសិអេកូឡូស៊ី គំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតនៅក្នុង សហគមន៍ និងពង្រឹងការយល់ដឹងរួមលើកសិអេកូឡូស៊ី។
២៖ ផ្សារភ្ជាប់អ្នកសារព័ត៌មានទៅកាន់ប្រភពព័ត៌មានដែលអាចទុកចិត្តបានទាក់ទងនឹងការច្នៃប្រឌិតផ្នែក កសិកម្ម និងសុវត្ថិភាពចំណីអាហារ។
៣៖ សម្រួលដល់ការចែករំលែកបទពិសោធន៍ និងផ្សារភ្ជាប់អ្នកសារព័ត៌មានជាមួយអ្នកជំនាញ អាជ្ញាធរមូល ដ្ឋាន កសិករ យុវជន និងនិស្សិត។
៤៖ ពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងស្រុកឱ្យយល់កាន់តែស៊ីជម្រៅ អំពីកសិអេកូឡូសុី៕

fn-2026-04-24-21-37-06-0.jpg

fn-2026-04-24-21-37-12-2.jpgfn-2026-04-24-21-37-15-4.jpgfn-2026-04-24-21-37-13-3.jpg



分享
Hx Live
下载 Hx Live,随时随地看直播与短视频
⬇ 下载 App

相关阅读

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា