经济商业社会民生

ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC មានប្រសាសន៏ថា «មានតែការជំរុញនិងពង្រឹងវិស័យកម្មន្តសាលសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកទេដែលអាចអោយយើងរឹងមាំ»

Hx Live
Hx Live
· 24
ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC មានប្រសាសន៏ថា «មានតែការជំរុញនិងពង្រឹងវិស័យកម្មន្តសាលសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកទេដែលអាចអោយយើងរឹងមាំ»

ក្នុងឱកាសពិព័រណ៍ផលិតផលខ្មែរ លើកទី៣ កន្លងទៅនេះ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC មានប្រសាសន៏មួយចំនួនទាក់ទងនឹងការព្រឹងស្មារតីអភិវឌ្ឍន៍វិស័យ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានខ្លឹមសារដូចខាងក្រោម៖ «មានតែការជំរុញនិងពង្រឹងវិស័យកម្មន្តសាលសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកទេដែលអាចអោយយើងរឹងមាំ។ ចង់មានភាពជាម្ចាស់ការលើខ្លួនឯង គឺមានតែការកាត់បន្ថយហានិភ័យនៃការពឹងផ្អែកអ្នកក្រៅ ដោយខំពង្រឹងសមត្ថភាពផលិតក្នុងស្រុកអោយកាន់តែទូលំទូលាយ។ ហើយវិស័យសហគ្រាសធុនតូចនេះផងដែរ គឺជាសសរទ្រូងនៃសេដ្ឋកិច្ចជាតិដ៏រឹងមាំ ពេលយើងខ្លាំងយើងមិនខ្លាចការគំរាមកំហែងពីអ្នកដទៃឡើយ។ មានកត្តាជាច្រើនបានធ្វើអោយសហគ្រាសក្នុងស្រុកកើនឡើង ទាំងអ្នកចាស់ ទាំងអ្នកថ្មីព្យាយាមពុះពារ ជំនះ ពង្រឹងពង្រីកខ្សែរសង្វាក់ផ្គត់ផ្គង់យ៉ាងច្រើន ដោយបង្កើននូវសមត្ថភាពផលិត គុណភាព និងអនាម័យ រួមទាំងព្យាយាមកាត់បន្ថយថ្លៃដើម តែមិនបន្ថយគុណភាពជាដាច់ខាត។

អាស្រ័យហេតុនេះ ខ្ញុំសំណូមពរដល់អ្នកវិនិយោគិនទាំងអស់ មិនថានៅក្នុងស្រុកដែលមានធនធានសូមជួយងាកមកសំលឹងមើលលើការវិនិយោគ លើវិស័យសហគ្រាសធុនតូចអោយខ្លាំងជាងមុនបន្ថែមទៀត»៕

0.jpg1.jpg2.jpg3.jpg5.jpg4.jpg6.jpg7.jpg8.jpg9.jpg

分享
Hx Live
下载 Hx Live,随时随地看直播与短视频
⬇ 下载 App

相关阅读

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា