社会民生

អភិបាលស្រុកស្ទោង សហការជាមួយមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ ចុះសិក្សាជាក់ស្ដែងរកអ័ក្សផ្លូវ ដើម្បីអភិវឌ្ឍន៍ផ្លូវភ្លោះក្នុងទីរួមស្រុកស្ទោង

Hx Live
Hx Live
· 25
អភិបាលស្រុកស្ទោង សហការជាមួយមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ ចុះសិក្សាជាក់ស្ដែងរកអ័ក្សផ្លូវ ដើម្បីអភិវឌ្ឍន៍ផ្លូវភ្លោះក្នុងទីរួមស្រុកស្ទោង

លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានសហការជាមួយមន្ត្រីមន្ទីរជំនាញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៦ បានចុះការសិក្សារកអ័ក្សផ្លូវដើម្បីអភិវឌ្ឍន៍ផ្លូវភ្លោះក្នុងទីរួមស្រុកស្ទោង នៅផ្លូវក្នុង នៃផ្លូវជាតិលេខ៦ក្នុង ឃុំកំពង់ចិនត្បូង និងឃុំកំពង់ចិនជើង ទីរួមស្រុកស្ទោង ខេត្តកំពង់ធំ។

លោកបញ្ជាក់ថា កាចុះសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវភ្លោះនេះ គឺចាប់ពីស្ពានលេខ៥៩ ក្នុងភូមិ មឈាយ នៃឃុំសំព្រោជ រហូតដល់ស្ពានលេខ ៦១ ក្នុងភូមិត្រាច នៃឃុំកំពង់ចិនជើង ក្រោមការផ្ដួចផ្ដើមចង្អុលបង្ហាញពីលោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានជាពិសេសដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថាននៃទីរួមស្រុកស្ទោងឱ្យកាន់តែប្រសើរឡើង តាមយុទ្ធសាស្ត្របញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោក បានសំណូមពរដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមមេត្តាចូលរួមសហការឱ្យបានខ្ពស់បំផុត និងគ្រប់គ្នា ជាមួយអាជ្ញាធរ និងជំនាញពាក់ព័ន្ធដើម្បីឱ្យដំណើរការនៃគម្រោងអភិវឌ្ឍន៍ផ្លូវភ្លោះនេះប្រព្រឹត្តទៅបានរលូនតាមផែនការ ជាពិសេសដើម្បីលើកកម្ពស់មុខមាត់និងសោភ័ណភាពស្រុកស្ទោងមួយកម្រិតថែមទៀត ហើយចូលរួមថែរក្សា និងធ្វើអនាម័យឱ្យបានជាប់ជាប្រចាំនិងស្រស់បំព្រង ដើម្បីទុកជាកេរ្តិ៍មរតករួមរបស់យើងទាំងអស់គ្នា សម្រាប់កូនចៅជំនាន់ក្រោយ បានធ្វើដំណើរ ដោយស្រួលហើយប្រកបដោយសុខសុវត្ថិភាពខ្ពស់។

fn-2026-04-26-14-40-11-919.jpgfn-2026-04-26-14-40-10-382.jpgfn-2026-04-26-14-40-10-670.jpgfn-2026-04-26-14-40-10-955.jpgfn-2026-04-26-14-40-36-113.jpgfn-2026-04-26-14-40-37-821.jpgfn-2026-04-26-14-40-36-339.jpg

分享
Hx Live
下载 Hx Live,随时随地看直播与短视频
⬇ 下载 App

相关阅读

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា