社会民生文化娱乐

ចៅអធិការវត្តប្រាសាទអណ្តែត ស្រុកសូទ្រនិគម រៀបចំពិធីបុណ្យឆ្លងចេត្រ ដើម្បីថែរក្សាប្រពៃណី ទំនៀមទំម្លាប់របស់អ្នករស់នៅតំបន់អង្គរ

Hx Live
Hx Live
· 24
ចៅអធិការវត្តប្រាសាទអណ្តែត ស្រុកសូទ្រនិគម រៀបចំពិធីបុណ្យឆ្លងចេត្រ ដើម្បីថែរក្សាប្រពៃណី ទំនៀមទំម្លាប់របស់អ្នករស់នៅតំបន់អង្គរ

គណៈកម្មការ និងព្រះសង្ឃ វត្តប្រាសាទអណ្តែត (ហៅវត្តសន្លោង) ស្ថិតនៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីបុណ្យឆ្លងចេត្រ ដើម្បីថែរក្សាប្រពៃណី ទំនៀមទំម្លាប់ ដ៏មានអត្ថន័យរបស់អ្នករស់នៅតំបន់អង្គរ។

ព្រះគ្រូវិចិត្រធម្មវិសុទ្ធ ប៉យ ប៉ ព្រះគ្រូចៅអធិការវត្តប្រាសាទអណ្តែត មានថេរៈដីកាថា ពិធីឆ្លងចេត្រនេះសម្រាប់វត្តប្រាសាទអណ្តែត តែងតែធ្វើឡើងជាបន្តបន្ទាប់តាំងពីបុរាណកាលមក។ សម្រាប់ឆ្នាំនេះ ឃើញថាប្រជាពលរដ្ឋមកពីគ្រប់ទិសទីច្រើនជាងបណ្តាឆ្នាំមុនៗ បានមកចូលរួមក្នុងពិធីបុណ្យឆ្លងចេត្រនេះ។ ក្នុងនោះក៏មានពិធីសាសនា និងជំនឿ ព្រមទាំងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនផងដែរ។

ព្រះអង្គមានថេរៈដីកាបន្តថា បច្ចុប្បន្ននេះ នៅក្នុងខេត្តសៀមរាប នៅមានវត្តមួយចំនួនតូចប៉ុណ្ណោះ ដែលនៅមានរៀបចំពិធីបុណ្យឆ្លងចេត្រនេះ។ ដូច្នេះ ដោយសារតែជាទំនៀមទម្លាប់ និងជំនឿរបស់ប្រជាពលរដ្ឋនៅតំបន់នេះផង ព្រះអង្គក៏ចង់ឱ្យពុទ្ធបរិស័ទរួមគ្នាថែរក្សាពិធីបុណ្យឆ្លងចេត្រ ដែលជាទំនៀមទម្លាប់ ដ៏មានអត្ថន័យរបស់អ្នករស់នៅតំបន់អង្គរឱ្យនៅយូអង្វេងតទៅទៀត និងបានឱ្យកូនចៅជំនាន់ក្រោយៗទៀត បានឈ្វេងយល់ និងបន្តធ្វើទៅទៀត។

សូមបញ្ជាក់ថា មានមនុស្សច្រើនណាស់ ពុំទាន់យល់ពីអត្ថន័យនៃពិធីបុណ្យឆ្លងចេត្រនេះ នឹងតែងឆ្ងល់ថា បើទើបនឹងឆ្លងឆ្នាំហើយថ្មីៗសោះ មិចបានមានពិធីបុណ្យឆ្លងចេត្រនេះទៀត។ ឆ្នាំមួយនោះគឺឆ្នាំនៃប្រតិទិន ពោល គឺឆ្នាំដែលមានពេលចប់ឆ្នាំចាស់ ចូលឆ្នាំថ្មីច្បាស់លាស់ដូចគ្នាជាទូទៅក្នុងប្រទេស មិនត្រឹមតែប៉ុណ្ណោះ ដូចគ្នានឹងប្រទេសដទៃទៀតមួយចំនួន។ រីឯឆ្នាំ ដែលទាក់ទងនឹងរឿងឆ្លងចេត្រនេះ បើនិយាយឱ្យចំជាងនេះ គឺ «វដ្តស្រូវ» ឬថា «រដូវ» ធ្វើស្រែក៏បាន។

fn-2026-05-11-07-55-38-888.jpgfn-2026-05-11-07-55-39-863.jpgfn-2026-05-11-07-55-41-686.jpgfn-2026-05-11-07-55-42-681.jpgfn-2026-05-11-07-55-43-695.jpgfn-2026-05-11-07-55-44-83.jpg


分享
Hx Live
下载 Hx Live,随时随地看直播与短视频
⬇ 下载 App

相关阅读