World Cup 2026៖ សហម្ចាស់ផ្ទះអាមេរិក ហាលអាវត្រឹមវគ្គ ១៦ក្រុម ក្រោយចាញ់ប៊ែលហ្ស៊ិក ស្ពឹកមុខ
ក្រុមបាល់ទាត់សហរដ្ឋអាមេរិក បានជ្រុះចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្នុងចំណោមម្ចាស់ផ្ទះទាំង៣ ដូចទៅនឹងមិចស៊ិក និងកាណាដាផងដែរ ក្រោយចាញ់ប៊ែលហ្ស៊ិក ៤-១ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដានេះ (ម៉ោងនៅកម្ពុជា)។
នេះមានន័យថា ក្រុមនៅតំបន់អាមេរិកខាងជើង (Concacaf) សហម្ចាស់ផ្ទះ World Cup ជំនាន់ទី២៣ រួមមាន សហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា បានហាលអាវអស់ហើយត្រឹមវគ្គ ១៦ក្រុមតែម្តង។
ក្រុមឈ្នះមកពីតំបន់អឺរ៉ុប (UEFA) បិសាចក្រហមអឺរ៉ុប ប៊ែលហ្ស៊ិក ត្រូវបន្តឡើងវគ្គ ៨ក្រុមទៀត ដោយត្រូវប្រឈមមុខនឹងក្រុមខ្លាំងគោជល់អេស្ប៉ាញ នៅអឺរ៉ុបដូចគ្នា ដែលបានទម្លាក់បច្ចខែលព័រទុយហ្គាល់ ១-០ ចុងម៉ោងនាយប់មិញដែរពីក្នុងវគ្គចាញ់-ធ្លាក់ ១៦ក្រុម៕

相关阅读
ក្រុមហ៊ុន Legendary Entertainment គ្រោងបើកដំណើរការគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
World Cup 2026៖ តោបាក់ចង្កូមអង់គ្លេស ត្រូវបង្ខំចិត្តប៉ះបារាំងព្រឹកស្អែក ដណ្តើមចំណាត់ថ្នាក់លេខ៣ មុនត្រឡប់ទៅផ្ទះ
World Cup 2026៖ Ronaldo សម្រក់ទឹកភ្នែកនៅថ្ងៃលាជម្រើសជាតិ គ្រាដែលគ្រូបង្វឹក Martinez ក៏ចាកចេញដែរ
World Cup 2026៖ ២ប្រកួតរាត្រីនេះបិទបញ្ចប់វគ្គ ១៦ក្រុម, អាហ្សង់ទីន ប៉ះអេហ្ស៊ីប លេងម៉ោង ១១យប់