社会民生

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ប្រាព្ធពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦

Hx Live
Hx Live
· 33
សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ប្រាព្ធពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រៀបចំពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ៖ «បន្តរួមកម្លាំង ដើម្បីមនុស្សធម៌»។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ្ញា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក ម៉ែន ង៉ុយ អនុប្រធានកិត្តិយសសាខាខេត្ត លោកស្រី ហេង លីដែន អនុប្រធានកិត្តិយសសាខាខេត្ត លោក សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត រួមទាំងសមាជិក សមាជិកា និងសប្បុរសជនជាច្រើនរូប ដែលប្រព្រឹត្តទៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦។

លោក ថង សាវុន បានថ្លែងថា ដើម្បីអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌផែនការយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួនជូនជាតិ និងប្រជាជនយើង។

លោកបានថ្លែងអំណរគុណ កោតសរសើរដោយស្មោះ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អ្នកស្មគ្រ័ចិត្ត និងយុវជនសាខាកាកបាទក្រហមខេត្ត ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ជានិច្ចកាល តែងបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញតួនាទីរបស់ខ្លួនឱ្យទទួលបាននូវជោគជ័យ និងសមិទ្ធផលដ៏ធំធេង ឆ្លើយតបបានយ៉ាងស័ក្តិសម និងទាន់ពេលវេលាទៅនឹងការងារជួយសង្គ្រោះជនរងគ្រោះប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងដៃគូសហប្រតិបត្តិការទាំងអស់ ដែលបានចូលរួមជួយគាំទ្រជាថវិកា សម្ភារៈ ស្មារតី និងបច្ចេកទេសសម្រាប់ប្រតិបត្តិការមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តមណ្ឌលគិរី នៅគ្រប់កាលៈទេសៈ។

លោក សាយ ម៉េងគីម បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥-២០២៦នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្ត បានផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗជាង ៤០០គ្រួសារ, ផ្សព្វផ្សាយពីសុខភាពមាតា ទារក និងកុមារដល់ពលរដ្ឋតាមខ្នងផ្ទះ និងមណ្ឌលសុខភាព, បណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់យុវជន អ្នកស្ម័គ្រចិត្តមន្រ្តីបរិស្ថាន បុគ្គលិកអង្គការ សហគមន៍ និងអ្នកស្ម័គ្រចិត្តតាមភូមិ, ផ្សព្វផ្សាយការគ្រប់គ្រងគ្រោះមហន្តរាយជូនដល់ប្រជាពលរដ្ឋ, ការកាត់បន្ថយថង់ផ្លាស់ស្ទិក សុវត្ថិភាពចរាចរណ៍ ជួសជុលទឹកស្អាតជូនប្រជាពលរដ្ឋ ផ្សព្វផ្សាយពីវិធានការការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ ដល់ប្រជាពលរដ្ឋ ជាពិសេស បញ្ច្រាបការលើកកម្ពស់ការយល់ដឹងពីវប្បធម៌អហិង្សា និងសន្តិភាព នឹងការកាត់បន្ថយការរំលោភបំពានផ្លូវភេទកុមារ តាមប្រព័ន្ធអនឡាញដល់យុវជនតាមសាលា និងផ្សព្វផ្សាយគោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់កងកម្លាំង យុវជន នៅតាមសាលារៀន។

លោកបានបន្ថែមថា សកម្មភាពមនុស្សធម៌នេះ គឺជាការចូលរួមជួយជ្រោមជ្រែង និងការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនទាំងអស់ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី មានលទ្ធភាពអាចបំពេញបេសកម្មជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ នៅតាមមូលដ្ឋានបានទាន់ពេលវេលា៕

fn-2026-05-10-11-39-50-726.jpgfn-2026-05-10-11-39-51-129.jpgfn-2026-05-10-11-39-51-354.jpgfn-2026-05-10-11-39-51-544.jpgfn-2026-05-10-11-39-51-933.jpgfn-2026-05-10-11-39-52-553.jpgfn-2026-05-10-11-39-55-12.jpg

分享
Hx Live
下载 Hx Live,随时随地看直播与短视频
⬇ 下载 App

相关阅读

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា