社会民生

វិទ្យាស្ថាន NPIC ផ្តល់អាហារូបករណ៍ ៣ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និង​ងាយ​រងហា​និ​ភ័​យ ដែលមាន​ជំនាញ​ចំនួន២២ តាមរយៈកម្ម​វិធី ១,៥លាននាក់

Hx Live
Hx Live
· 25
វិទ្យាស្ថាន NPIC ផ្តល់អាហារូបករណ៍ ៣ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និង​ងាយ​រងហា​និ​ភ័​យ ដែលមាន​ជំនាញ​ចំនួន២២ តាមរយៈកម្ម​វិធី ១,៥លាននាក់

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួន ៣០០០កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

បើតាមវិទ្យាស្ថាន NPIC បានឱ្យដឹងថា វិទ្យាស្ថានបានបណ្តុះបណ្តាលលើជំនាញចំនួន ២២ រួមមាន៖ ១.ជំនាញការផលិតនំ, ២.ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ៣.ជំនាញធុរកិច្ចភេសជ្ជៈ, ៤.ជំនាញការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ៥.ជំនាញការថែទាំនិងជួសជុលរថយន្ត, ៦.ជំនាញការកែច្នៃបន្លែនិងផ្លែឈើ, ៧.ជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ៨.ជំនាញការងារកំបោរ, ៩.ជំនាញការដំឡើងបណ្តាញបំពង់ទឹក, ១០.ជំនាញការងារការ៉ូ, ១១.ជំនាញការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី, ១២.ជំនាញការថែទាំនិងជួសជុលទូរសព្ទដៃ, ១៣.ជំនាញការថែទាំនិងជួសជុលជណ្តើរយន្ត, ១៤.ជំនាញការបន្ស៊ីលោហៈ, ១៥.ជំនាញការផ្សារអគ្គិសនី, ១៦.ជំនាញការថែទាំងនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ១៧.ជំនាញការថែទាំនិងជួសជុលអគ្គិសនីរថយន្ត, ១៨.ជំនាញសេវាកម្មកុំព្យូទ័រ, ១៩.ជំនាញការដំឡើងនិងថែទាំបណ្តាញកុំព្យូទ័រ, ២០.ជំនាញការវាស់ភ្នែកនិងកាត់កញ្ចក់វ៉ែនតា, ២១.ការធ្វើម្ហូបខ្មែរ, និង២២.ការដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព។

ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៦៤៩ ២៦២/ ០៨៩ ៤២៦ ០៩៨/ ឬអញ្ជើញមកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលមានទីតាំងស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

1.jpg2.jpg4.jpg3.jpg5.jpg

分享
Hx Live
下载 Hx Live,随时随地看直播与短视频
⬇ 下载 App

相关阅读

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា