社会民生

វេជ្ជបណ្ឌិត មុំ គង់៖ ប្រធានបទថ្មីនៃទិវាពិភពលោកគ្មានថ្នាំជក់ ២០២៦ បានលាតត្រដាងល្បិចកលរបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន ដែលកំពុងបោកប្រាស់កុមារ និងវ័យជំទង់

Hx Live
Hx Live
· 22
វេជ្ជបណ្ឌិត មុំ គង់៖ ប្រធានបទថ្មីនៃទិវាពិភពលោកគ្មានថ្នាំជក់ ២០២៦ បានលាតត្រដាងល្បិចកលរបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន ដែលកំពុងបោកប្រាស់កុមារ និងវ័យជំទង់

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងអបអរសាទរនាឱកាសទិវាពិភពលោកគ្មានថ្នាំជក់ ( World No Tobacco Day) ២០២៦ និងបានបញ្ជាក់ថាប្រធានបទថ្មី «ទម្លាយល្បិចបង្កើតភាពទាក់ទាញ ប្រឆាំងការញៀននីកូទីន និងថ្នាំជក់» បានលាតត្រដាងល្បិចកលរបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន ក្នុងការបន្តច្នៃប្រឌិតបង្កើត និងប្តូររូបរាងផលិតផលរបស់ខ្លួន ដើម្បីទាក់ទាញមនុស្សជំនាន់ថ្មី កុមារនិងវ័យជំទង់។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត មុំ គង់ បានបញ្ជាក់ទៀតថា ឧស្សាហករថ្នាំជក់ មិនត្រឹមតែផលិតបារីប៉ុណ្ណោះទេ ប៉ុន្តែក៏បានផលិត និងចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី (HTPs) ដែលបានហាមឃាត់ដោយរដ្ឋាភិបាល។ នៅកម្ពុជាឧស្សាហករថ្នាំជក់ និងឧស្សាហករនីកូទីន បានបន្តផ្សព្វផ្សាយផលិតផលរបស់ខ្លួនដើម្បីទាក់ទាញកុមារ និងយុវជនតាមមធ្យោបាយផ្សេងៗ ជាពិសេសតាមបណ្តាញព័ត៌មានសង្គម បើទោះបីជាដឹងថាទង្វើរបស់ខ្លួនផ្ទុយទៅនឹងច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាលក៏ដោយ។

លោកវេជ្ជបណ្ឌិត មុំ គង់ បានបន្ថែមងា ចំពោះបារីការបំពានទៅនឹងច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ របស់ក្រុមហ៊ុនថ្នាំជក់ បានកើតឡើងតាមរយៈការផ្សាយពាណិជ្ជកម្មបារីនៅកន្លែងលក់បារី ការណែនាំឲ្យអ្នកលក់បារីតាំងលក់បារីខុសពីច្បាប់កំណត់ និងការចែកចាយបារីដែលគ្មានសារព្រមានសុខភាពត្រឹមត្រូវ និងគ្មានតែមប្រិ៍ពន្ធជាដើម។ ចំពោះបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី នៅតែបន្តបំពានផ្សាយលក់តាមបណ្តាញព័ត៌មានសង្គម។

អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ បានចាត់វិធានការលើការប្រើប្រាស់ និងការចែកចាយបារីអេឡិចត្រូនិកនិងផលិតផលអេចឈ៍ ធី ភី ជាបន្តបន្ទាប់។ ដោយមើលឃើញថា ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន នៅតែបន្តបំពានច្បាប់ និងបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញសេចក្តីណែនាំដល់អង្គភាពចំណុះ និងមូលដ្ឋានអាជីរកម្មទាំងអស់ មិនឲ្យសហការ ឬចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន ទោះក្នុងគោលបំណងអ្វីក៏ដោយ។

ការដាក់ចេញវិធានថ្មីនេះ ស្របគ្នានឹងវិធានការរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងទេសចរណ៍ ដែលបានហាមឃាត់អង្គភាពចំណុះគ្រឹះស្ថានសិក្សា និងមូលដ្ឋានអាជីវកម្ម មិនឲ្យពាក់ព័ន្ធសហការជាមួយក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន ក្នុងគោលបំណងការពារមូលធនមនុស្សរបស់កម្ពុជា កុំឲ្យធ្លាក់ទៅក្នុងល្បិចកលទាក់ទាញ ភូតកុហករបស់ក្រុមហ៊ុននេះ៕

1.jpg2.jpg3.jpg4.jpg5.jpg

分享
Hx Live
下载 Hx Live,随时随地看直播与短视频
⬇ 下载 App

相关阅读

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា