社会民生

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលស្រុកចំនួន៤ នៅខេត្តបន្ទាយមានជ័យ

Hx Live
Hx Live
· 24
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលស្រុកចំនួន៤ នៅខេត្តបន្ទាយមានជ័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលស្រុកចំនួន៤ នៅខេត្តបន្ទាយមានជ័យ រួមមាន ស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកមង្គលបូរី។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។

អនុក្រឹត្យបានបញ្ជាក់ថា

លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក ត្រូវបានផ្ទេរឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ ត្រូវបានផ្ទេរទៅជាអភិបាលស្រុកមង្គលបូរី។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ត្រូវបានផ្ទេរទៅជាអភិបាលស្រុកថ្មពួក។

លោក អែម សុខា អភិបាលស្រុកថ្មពួក ត្រូវបានផ្ទេរទៅជាអភិបាលស្រុកអូរជ្រៅ។

លោក ស៊ុត ង៉ុយ អភិបាលរងស្រុកព្រះនេត្រព្រះ ត្រូវបានតែងតាំងជាអភិបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ខាងក្រោមជាអនុក្រឹត្យសម្តេចធិបតី ហ៊ុន ម៉ាណែត៖

1.jpg2.jpg3.jpg4.jpg5.jpg6.jpg7.jpg

分享
Hx Live
下载 Hx Live,随时随地看直播与短视频
⬇ 下载 App

相关阅读

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា