社会民生

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ខាងមុខនេះ

Hx Live
Hx Live
· 26
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ខាងមុខនេះ

លោក ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៩០ យាងចូល ៩១ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

កិច្ចប្រជុំប្រព្រឹត្តទៅ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្រោមអធិបតី លោក ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធាន, អគ្គលេខាធិការរង, សមាជិក សមាជិកា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភំ្នពេញ៕

1.jpg2.jpg3.jpg4.jpg5.jpg6.jpg7.jpg0.jpg

分享
Hx Live
下载 Hx Live,随时随地看直播与短视频
⬇ 下载 App

相关阅读

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា