World Cup 2026៖ ម្ចាស់ផ្ទះអាមេរិក កក់កៅអីវគ្គ ៣២ក្រុមដូចមិចស៊ិក ក្រោយឈ្នះអូស្រ្តាលី ២-០
ក្រុមម្ចាស់ផ្ទះសហរដ្ឋអាមេរិក បានឡើងទៅវគ្គ ៣២ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោយផ្តួលក្រុមនៅអាស៊ី អូស្រ្តាលី ២-០ យប់មិញ។
នេះជាជ័យជម្នះលើកទី២ សម្រាប់អាមេរិក ក្រោយផ្តួលប៉ារ៉ាហ្គាយ មកពីតំបន់អាមេរិកឡាទីន ៤-១ នៅថ្ងៃបើកឆាក World Cup លើកទី២៣។
៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យប្រទេសម្ចាស់ផ្ទះ World Cup ជាលើកទី២ នេះមាន ៦ពិន្ទុពេញ និងឈរកំពូលតារាងនៃពូល D យ៉ាងរឹងមាំ និងទទួលបានកៅអី១ ដូចសហម្ចាស់ផ្ទះមិចស៊ិកដែរ ដើម្បីឡើងទៅវគ្គចាញ់-ធ្លាក់ជាបន្តទៀត។
ម៉ារ៉ុក មកពីអាហ្រ្វិកដែលស្ថិតក្នុងពូល C ក៏បានយកឈ្នះក្រុមនៅអឺរ៉ុប ស្កុតឡេន ១-០ មាន ៤ពិន្ទុឈរទីកំពូលតារាងបណ្តោះអាសន្នផងដែរ ក្រោយលេងស្មើប្រេស៊ីល ១-១ នៅថ្ងៃបើកឆាក៕




相关阅读
ក្រុមហ៊ុន Legendary Entertainment គ្រោងបើកដំណើរការគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
World Cup 2026៖ តោបាក់ចង្កូមអង់គ្លេស ត្រូវបង្ខំចិត្តប៉ះបារាំងព្រឹកស្អែក ដណ្តើមចំណាត់ថ្នាក់លេខ៣ មុនត្រឡប់ទៅផ្ទះ
World Cup 2026៖ Ronaldo សម្រក់ទឹកភ្នែកនៅថ្ងៃលាជម្រើសជាតិ គ្រាដែលគ្រូបង្វឹក Martinez ក៏ចាកចេញដែរ
World Cup 2026៖ សហម្ចាស់ផ្ទះអាមេរិក ហាលអាវត្រឹមវគ្គ ១៦ក្រុម ក្រោយចាញ់ប៊ែលហ្ស៊ិក ស្ពឹកមុខ