World Cup 2026៖ ប្រេស៊ីល ឡើងឈរកំពូលតារាងពូល C ក្រោយបំបាក់ហៃទី ៣-០
ក្រុមសាំបាប្រេស៊ីល បានឡើងទៅឈរទីកំពូលតារាងនៃពូល C បណ្តោះអាសន្ន ដោយមាន ៤ពិន្ទុផងដែរ ក្រោយឈ្នះហៃទី ៣ទល់នឹង០ ក្នុងប្រកួតទី២ របស់ពួកគេនៅ World Cup 2026។
ប្រេស៊ីល អតីតជើងឯក World Cup ៥សម័យកាលយកបាន ៣ពិន្ទុដោយស្រួលពីក្រុមមកពីតំបន់អាមេរិកខាងជើង ហៃទី ដោយស្រួល ពីការធ្វើបានដោយកីឡាករ Cunha ២គ្រាប់ និង Vinicius Jr។
គិតត្រឹមពេលនេះ ប្រេស៊ីលមាន ៤ពិន្ទុស្មើក្រុមលេខ២ ម៉ារ៉ុក ហើយស្កុតឡេន មាន ៣ពិន្ទុ និងហៃទីឈរបាតតារាង ដោយពុំមានពិន្ទុរាប់នៅឡើយទេ។
ការប្រកួតសន្សំពិន្ទុតាមពូលទាំង ១២ពូល នឹងបន្តរហូតដល់ថ្ងៃទី២៨ ខែមិថុនា ដោយមាន ៤៨ប្រទេស ជ្រើសរើស ៣២ក្រុមឡើងវគ្គបន្ត៕



相关阅读
ក្រុមហ៊ុន Legendary Entertainment គ្រោងបើកដំណើរការគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
World Cup 2026៖ តោបាក់ចង្កូមអង់គ្លេស ត្រូវបង្ខំចិត្តប៉ះបារាំងព្រឹកស្អែក ដណ្តើមចំណាត់ថ្នាក់លេខ៣ មុនត្រឡប់ទៅផ្ទះ
World Cup 2026៖ Ronaldo សម្រក់ទឹកភ្នែកនៅថ្ងៃលាជម្រើសជាតិ គ្រាដែលគ្រូបង្វឹក Martinez ក៏ចាកចេញដែរ
World Cup 2026៖ សហម្ចាស់ផ្ទះអាមេរិក ហាលអាវត្រឹមវគ្គ ១៦ក្រុម ក្រោយចាញ់ប៊ែលហ្ស៊ិក ស្ពឹកមុខ