文化娱乐

Messi រកបាន ២គ្រាប់ពេលអាហ្សង់ទីន យកឈ្នះអូទ្រីស និងមាន ១៨គ្រាប់ច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត World Cup

Hx Live
Hx Live
· 23
Messi រកបាន ២គ្រាប់ពេលអាហ្សង់ទីន យកឈ្នះអូទ្រីស និងមាន ១៨គ្រាប់ច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត World Cup

នៅទីបំផុតខ្សែប្រយុទ្ធ Lionel Messi អាចបំបែកប្រវត្តិសាស្រ្ត Miroslav Klose បានហើយ តាមរយៈរកបាន ២គ្រាប់យប់មិញ រួមចំណែជួយអាហ្សង់ទីនបំបាក់អូទ្រីស ២-០ នៃវគ្គសន្សំពិន្ទុជុំទី២ ប្រចាំពូល J នៅព្រឹតិ្តការណ៍ បាល់ទាត់ពិភពលោក FIFA World Cup 2026។

២គ្រាប់បន្ថែមនេះដែរ មានន័យថា ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនដែលបានឈានចូលវ័យ ៣៩ឆ្នាំក្នុងសប្តាហ៍នេះ មាន ១៨គ្រាប់ច្រើនជាងគេដាច់តែម្តង បំបែកកំណត់ត្រាចាស់របស់កីឡាករអាល្លឺម៉ង់ Miroslav Klose មានតែ ១៦គ្រាប់ ដែលបានសាងឡើងកាល World Cup 2014 នៅប្រទេសប្រេស៊ីល។

ទន្ទឹមគ្នានោះដែរ Messi ដែលត្រូវបានជ្រើសរើសចេញពីក្លិបអាមេរិក Inter Miami CF នោះដែរ ក៏មាន ៥គ្រាប់ច្រើនជាងគេទៀតផងនៅ World Cup ជំនាន់ទី២៣ ដែលសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា ក្នុងការឈានទៅឈ្នះស្បែកជើងមាស និងរួមចំណែកជួយក្រុមពពកសអាហ្សង់ទីនការពារជើងឯក World Cup ដែលពួកគេឈ្នះកាលពី ៤ឆ្នាំមុននៅកាតា។

៣ពិន្ទុដោយស្រួលនេះពីក្រុមនៅអឺរ៉ុប អូទ្រីស បានញាំងអតីតជើងឯក World Cup ៣សម័យឆ្លងទៅវគ្គ ៣២ក្រុម ដូចទៅនឹងមិចស៊ិក អាមេរិក និងអាល្លឺម៉ង់ផងដែរ ក្នុងនាមជាក្រុមដែលមិនទាន់របូតសូម្បី ១គ្រាប់ដូចគ្នានឹងមិចស៊ិក និងអេស្ប៉ាញ ក្នុងចំណោម ៤៨ក្រុមសរុប ដោយរក្សាសំណាញ់ទីបានល្អបំផុត៕

1.jpg2.jpg3.jpg4.png5.png6.png7.png8.png

分享
Hx Live
下载 Hx Live,随时随地看直播与短视频
⬇ 下载 App

相关阅读