文化娱乐

World Cup 2026៖ កាលបរិច្ឆេទ និងគូប្រកួតវគ្គ ៣២ក្រុម ខណៈជប៉ុន ប៉ះប្រេស៊ីល លេងម៉ោង ១២យប់ស្អែក

Hx Live
Hx Live
· 25
World Cup 2026៖ កាលបរិច្ឆេទ និងគូប្រកួតវគ្គ ៣២ក្រុម ខណៈជប៉ុន ប៉ះប្រេស៊ីល លេងម៉ោង ១២យប់ស្អែក

វគ្គចាញ់-ធ្លាក់ ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2026 ដោយមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នានោះ ត្រូវបានរកឃើញអស់ហើយ ក្រោយដំណើរការ ប្រកួតសន្សំពិន្ទុតាមពូលទាំង ១២ពូល (A-L) ចាប់ពីថ្ងៃទី១១-២៨ ខែមិថុនា។

ក្រុមទាំង ៤៨ប្រទេស មកពី ៦តំបន់ដែលជាសមាជិករបស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA មានតែតំបន់អូសេអានី ១គត់ដែលពុំមានវត្តមានក្រុមឆ្លងទៅវគ្គ ៣២ក្រុម នៅពេលណូវែលហ្សេឡង់ឈរបាតតារាងប្រចាំពូល G ដោយមានប៊ែលហ្សិក និងអេសហ្ស៊ីប ឡើងវគ្គបន្ត ហើយអ៉ីរ៉ង់ឈរលេខ៣ ក៏ត្រូវត្រឡប់មកផ្ទះវិញដែរ។

ក្នុងវគ្គ ៣២ក្រុមនោះដែរ តំបន់អាស៊ីដែលមាន ៩ប្រទេសលេងជុំចុងក្រោយមាន ជប៉ុន និងអូស្រ្តាលី ឡើងវគ្គបន្ត រួមទាំងម្ចាស់ផ្ទះទាំង៣ អាមេរិក មិចស៊ិក និងកាណាដា ចូលរួមជាមួយ ៥ក្រុមមកពីតំបន់អាមេរិកឡាទីន អេក្វាទ័រ ប៉ារ៉ាហ្គាយ កូឡុំប៊ី ប្រេស៊ីល និងម្ចាស់ការពារតំណែងជើងឯក អាហ្សង់ទីន។

តំបន់អាហ្រ្វិកមានដល់ទៅ ៩ក្រុមឯណោះរួមមាន អាហ្រ្វិកខាងត្បូង ម៉ារ៉ុក សេណេហ្គាល់ កូដឌីវ័រ កុងហ្គោ កាប់វ៉េ អេហ្ស៊ីប អាល់ហ្សេរី និងហ្គាណា និងទ្វីបអឺរ៉ុបមាន អាល្លឺម៉ង់ បារាំង ស៊ុយអែត ហូឡង់ ព័រទុយហ្គាល់ ក្រូអាត អេស្ប៉ាញ អូទ្រីស បូស្នី ប៊ែលហ្ស៊ិក ន័រវេស ស្វីស និងអង់គ្លេស។

អាល្លឺម៉ង់ ប៉ះ ប៉ារ៉ាហ្គាយ ថ្ងៃទី២៩-មិថុនា
បារាំង ប៉ះ ស៊ុយអែត ថ្ងៃទី៣០-មិថុនា
កាណាដា ប៉ះ អាហ្រ្វិកខាងត្បូង ថ្ងៃទី២៨-មិថុនា
ហូឡង់ ប៉ះ ម៉ារ៉ុក ថ្ងៃទី២៩-មិថុនា
ព័រទុយហ្គាល់ ប៉ះ ក្រូអាត ថ្ងៃទី០២-កក្កដា
អេស្ប៉ាញ ប៉ះ អូទ្រីស ថ្ងៃទី០២-កក្កដា
អាមេរិក ប៉ះ បូស្នី ថ្ងៃទី០១-កក្កដា
ប៊ែលហ្ស៊ិក ប៉ះ សេណេហ្គាល់ ថ្ងៃទី០១-កក្កដា
ប្រេស៊ីល ប៉ះ ជប៉ុន ថ្ងៃទី២៩-កក្កដា
កូដឌីវ័រ ប៉ះ ន័រវេស ថ្ងៃទី៣០-មិថុនា
មិចស៊ិក ប៉ះ អេក្វាទ័រ ថ្ងៃទី៣០-មិថុនា
អង់គ្លេស ប៉ះ កុងហ្គោ ថ្ងៃទី០១-កក្កដា
អាហ្សង់ទីន ប៉ះ កាប់វ៉េ ថ្ងៃទី០៣-កក្កដា
អូស្តា្រលី ប៉ះ អេហ្ស៊ីប ថ្ងៃទី០៣-កក្កដា
ស្វីស ប៉ះ អាល់ហ្សេរី ថ្ងៃទី០២-កក្កដា
កូឡុំប៊ី ប៉ះ ហ្គាណា ថ្ងៃទី០៣-កក្កដា៕

fn-2026-06-28-06-33-35-392.jpgimage_footballtiktok_w..._0.png

分享
Hx Live
下载 Hx Live,随时随地看直播与短视频
⬇ 下载 App

相关阅读