文化娱乐

World Cup 2026៖ ៣ប្រកួតរាត្រីនេះវគ្គ ៣២ក្រុម, ព័រទុយហ្គាល់ ប៉ះក្រូអាត លេងម៉ោង ៦ព្រឹកស្អែក

Hx Live
Hx Live
· 44
World Cup 2026៖ ៣ប្រកួតរាត្រីនេះវគ្គ ៣២ក្រុម, ព័រទុយហ្គាល់ ប៉ះក្រូអាត លេងម៉ោង ៦ព្រឹកស្អែក

៣ប្រកួតរាត្រីនេះនៃវគ្គ ៣២ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2026 នឹងបន្តដំណើរការដដែលនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា គ្រាដែលគូជក់ចិត្តរវាងបច្ចខែលព័រទុយហ្គាល់ និងក្រូអាត ចាប់ផ្តើមប្រកួតនាម៉ោង ៦ព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា។

ទាំងព័រទុយហ្គាល់ និងក្រូអាត សុទ្ធតែពុំដែលស្គាល់រសជាតិពាន World Cup ដូចគ្នា ក្រោយពេលរៀបចំបាន ២២សម័យមកនេះ ដ្បិតក្រឡាអុកក្រអាតបានត្រឹមរងជើងឯក ១លើកកាលឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ដោយបានចាញ់ក្រុមនៅតំបន់អឺរ៉ុបដូចគ្នា មាន់គកបារាំង ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ក្រុមឈ្នះ នឹងបន្តឡើងវគ្គ ១៦ក្រុម ដោយត្រូវប៉ះក្រុមនៅអឺរ៉ុបផ្សេងទៀតពោលគឺរវាងក្រុមឈ្នះគោជល់អេស្ប៉ាញ ឬក៏អូទ្រីសដែលលេងវគ្គ ៣២ក្រុមនារាត្រីនេះ (ម៉ោងនៅកម្ពុជា)។

គូទី៨៣៖ អេស្ប៉ាញ (H1) ប៉ះ អូទ្រីស (J2) ម៉ោង ២រំលងអាធ្រាត្រ

គូទី៨៤៖ ព័រទុយហ្គាល់ (K2) ប៉ះ ក្រូអាត (L2) ម៉ោង ៦ព្រឹកស្អែក

គូទី៨៥៖ ស្វីស (B1) ប៉ះ អាល់ហ្សេរី (J3) ម៉ោង ១០ព្រឹកស្អែក។

គិតមកទល់ពេលនេះមាន ១០ក្រុមហើយហាលអាវត្រឹមវគ្គ ៣២ក្រុមនៃ World Cup លើកទី២៣ ដោយរួមមាន អាហ្វ្រិកខាងត្បូង កូដឌីវ័រ កុងហ្គោ និងសេណេហ្គាល់ មកពីតំបន់អាហ្រ្វិក និងអេក្វាទ័រ មកពីតំបន់អាមេរិកឡាទីន ហើយជប៉ុន ស្ថិតនៅតំបន់អាស៊ី រួមទាំងក្រុមនៅអឺរ៉ុបដោយមាន អាល្លឺម៉ង់ ហូឡង់ ស៊ុយអែត និងបូស្នី៕

0.jpg

分享
Hx Live
下载 Hx Live,随时随地看直播与短视频
⬇ 下载 App

相关阅读