文化娱乐

World Cup 2026៖ ព័រទុយហ្គាល់ ឡើងជួបអេស្ប៉ាញ ក្រោយវាយបកទម្លាក់ក្រូអាត ២-១ ចុងម៉ោង

Hx Live
Hx Live
· 25
World Cup 2026៖ ព័រទុយហ្គាល់ ឡើងជួបអេស្ប៉ាញ ក្រោយវាយបកទម្លាក់ក្រូអាត ២-១ ចុងម៉ោង

ក្រុមវច្ចខែលព័រទុយហ្គាល់ បានឡើងទៅវគ្គ ១៦ក្រុមនៃ World Cup 2026 ដោយត្រូវប្រឈមមុខនឹងគោជល់អេស្ប៉ាញ ក្រោយវាយបកឈ្នះក្រឡាអុកក្រូអាត ២ទល់នឹង១ នាព្រឹកថ្ងៃសុក្រនេះ។

Perisic ជាអ្នករកបានគ្រាប់នាំសម្រាប់ក្រូអាតនៅដើមវគ្គទី២ ក្រោយលេងស្មើ ០-០ ក្នុងរយៈពេល ៤៥នាទីនៃវគ្គទី១ មក មុនពេលប្រធានក្រុម Cristiano Ronaldo ទាត់ប៉េណាល់ទីតាមស្មើ ១-១ នៅនាទី៦៩។

ទោះជាយ៉ាងណា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Roberto Martinez បានសម្រេចចិត្តប្តូរ CR7 ចេញនៅនាទី៨១។

ការលេងដល់នាទី៩០+៤ ទើបកីឡាករ Goncalo Ramos តែងគ្រាប់ជ័យជម្នះបានព័រទុយហ្គាល់ អតីតជើងឯក Euro 2016 ឡើងវគ្គ ១៦ក្រុមតែម្តង នៅពេលក្រូអាត ក្រុមលេខ៣ កាល World Cup 2022 ត្រូវត្រឡប់ទៅផ្ទះវិញជាស្ថាពរ៕

3.png2.jpg6.jpg

分享
Hx Live
下载 Hx Live,随时随地看直播与短视频
⬇ 下载 App

相关阅读