文化娱乐

World Cup 2026៖ អេស្ប៉ាញ បញ្ជូនព័រទុយហ្គាល់ ត្រឡប់ទៅផ្ទះវិញនៅនាទី ៩០+១ ដោយកីឡាករ Merino

Hx Live
Hx Live
· 25
World Cup 2026៖ អេស្ប៉ាញ បញ្ជូនព័រទុយហ្គាល់ ត្រឡប់ទៅផ្ទះវិញនៅនាទី ៩០+១ ដោយកីឡាករ Merino

ការរកបាន ១គ្រាប់នៅនាទីចុងម៉ោងរបស់កីឡាករបម្រុង Mikel Merino បាននាំឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ យកឈ្នះបច្ចខែលព័រទុយហ្គាល់ ១-០ ក្នុងវគ្គ ១៦ក្រុមនៃ FIFA World Cup 2026។

ក្រុមខ្លាំងប្រចាំតំបន់អឺរ៉ុប UEFA ទាំងពីរបានសម្រុកគ្នាទៅវិញទៅមកស្ទើរតែ ៩០នាទីពេញ ក្នុងកីឡដ្ឋានដែលស្ថិតនៅទីក្រុង Dallas សហរដ្ឋអាមេរិក មុនពេលកីឡាករ Merino ដែលត្រូវបានប្តូរចូលនៅនាទី៨៥ ជំនួស Olmo រកបានតែ ១គ្រាប់នៅនាទី៩០+១ ក្នុងការបញ្ជូនក្រុមរបស់ Cristiano Ronaldo ត្រឡប់ទៅផ្ទះវិញ។

នេះមានន័យថា គោជល់អេស្ប៉ាញ អតីតជើងឯក World Cup តែ ១លើកកាលឆ្នាំ២០១០ បានបន្លាយកំណត់ត្រាលេង ៧លើកនៅ World Cup ទល់នឹងព័រទុយហ្គាល់មិនចាញ់ដដែល តាមរយៈឈ្នះ ៥ដង និងស្មើ ២ដង ក្នុងនាមជាជើងឯក អឺរ៉ុប Euro 2024 កាលនៅប្រទេសអាល្លឺម៉ង់ទៀតផង។

ទោះជាយ៉ាងណា ព័រទុយហ្គាល់ដែលមានគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Roberto Martinez ដឹកនាំ នៅតែទទួលលទ្ធផលខកចិត្តក្នុង World Cup ជាថ្មី និងមិនទាន់ក្បែរពានពិភពលោកនេះដដែល។ ពួកគេបានត្រឹមស្មើ ៣-៣ កាលជួបគ្នាក្នុងពូលនៅ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

អេស្ប៉ាញ ត្រូវរង់ចាំរវាងក្រុមឈ្នះប៊ែលហ្ស៊ិក ឬក៏សហម្ចាស់ផ្ទះអាមេរិក ដែលប្រកួតគ្នានាម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដានេះ នៅពេលបារាំង ប៉ះម៉ារ៉ុក និងន័រវេស ជួបអង់គ្លេស ក្នុងវគ្គ ៨ក្រុមនៃ World Cup ជំនាន់ទី២៣ ដែលរៀបចំនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណដា៕

1.jpg6.jpg

2.jpg3.jpg4.png5.png

分享
Hx Live
下载 Hx Live,随时随地看直播与短视频
⬇ 下载 App

相关阅读