文化娱乐

World Cup 2026៖ ២ប្រកួតរាត្រីនេះបិទបញ្ចប់វគ្គ ១៦ក្រុម, អាហ្សង់ទីន ប៉ះអេហ្ស៊ីប លេងម៉ោង ១១យប់

Hx Live
Hx Live
· 51
World Cup 2026៖ ២ប្រកួតរាត្រីនេះបិទបញ្ចប់វគ្គ ១៦ក្រុម, អាហ្សង់ទីន ប៉ះអេហ្ស៊ីប លេងម៉ោង ១១យប់

២ប្រកួតចុងក្រោយនៃវគ្គ ១៦ក្រុមក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកពិភពលោក FIFA World Cup 2026 នៅពេលម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីន ត្រូវប៉ះអេហ្ស៊ីប លេងម៉ោង ១១យប់ថ្ងៃអង្គារ ទី០៧ ខែកក្កដាមុនគេ (ម៉ោងនៅកម្ពុជា)។

ពពកសដែលមាន Lionel Messi នឹងក្លាយជាក្រុមដំបូងគេមកពីតំបន់អាមេរិកឡាទីន ក្នុងការឆ្ពោះទៅវគ្គ ៨ក្រុម ប្រសិនបើអាចទម្លាក់ក្រុមមកពីតំបន់អាហ្រ្វិក អេហ្ស៊ីប មុនពេលកូឡុំប៊ីដែលមកពីតំបន់ជាមួយគ្នាត្រូវប៉ះស្វីស លេងម៉ោង ៣ទៀបភ្លឺ បន្ទាប់ពីប៉ារ៉ាហ្គាយ និងសាំបាប្រេស៊ីល ហាលអាវដូចគ្នា។

សម្រាប់ឈ្នះទាំង ២ប្រកួតចុងក្រោយនេះដែរ នឹងឡើងទៅប៉ះគ្នាក្នុងវគ្គចាញ់-ធ្លាក់ ៨ក្រុមចុងក្រោយជាបន្តទៀត នៅពេលក្រុមរងជើងឯកកាល World Cup 2022 មាន់គកបារាំងត្រូវប៉ះម៉ារ៉ុក, ន័រវេស ប៉ះអង់គ្លេស និងអេស្ប៉ាញ ប៉ះប៊ែលហ្ស៊ិក ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០២៦។

គិតមកទល់ពេលនេះ មានក្រុមមកតែ ២តំបន់ប៉ុណ្ណោះបានឡើងវគ្គ ៨ក្រុម (quarter final) ដោយម៉ារ៉ុក មកពីអាហ្រ្វិកនិង ៤ក្រុមទៀតនៅតំបន់អឺរ៉ុបរួមមាន បារាំង ន័រវេស អង់គ្លេស និងប៊ែលហ្សិក គិតចាប់តាំងពីថ្ងៃបើកឆាកប្រកួតចាប់ពីរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ រហូតមក ដោយមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា និងបានហាលអាវអស់ហើយដែរ៕

0.jpg

分享
Hx Live
下载 Hx Live,随时随地看直播与短视频
⬇ 下载 App

相关阅读